ដោយៈជេស៊ីកា
ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលបានសិក្សាដោយក្រុមហ៊ុនចិនបានបញ្ចប់រួចរាល់ហើយ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤នេះបានសិក្សាបញ្ចប់ហើយ ដែលផ្លូវនេះមានប្រវែងសរុប១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពឺ កណ្តាល ព្រៃវែង និងខេត្តតាកែវ។ លោកបន្តថា ទោះជាយ៉ាងណាខាងក្រុមហ៊ុនចិន មិនទាន់បានដាក់របាយការណ៍មកកាន់ក្រសួងនៅឡើយទេ។
-->
លោកបន្តថា “ផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងដើរតួនាទីសំខាន់ក្នុងការសម្រួលចរាចរណ៍ លើកកំពស់ផែនការអភិវឌ្ឍ និងជម្រុញកំនើនសេដ្ឋកិច្ចជាតិ”។លោកបន្តថា “ជាក់ស្តែងផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលប្រកាសាងសង់និងកំពុងសាងសង់សព្វថ្ងៃនេះ បានធ្វើឲ្យតម្លៃដីធ្លីឡើងថ្លៃខ្ពស់ បើធៀបនឹងមុនគំរោងចាប់ផ្តើមនិងប្រកាសជាផ្លូវការ”។

បច្ចុប្បន្នគំរោងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ សហគ្រាសជាច្រើន បាននិងកំពុងលេចរូបរាងនៅផ្លូវក្រវ៉ាត់ក្រុងទី៣។
លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុន សាជីវកម្មស្ពាន ថ្នល់ចិនឬ China Road and Bridge សិក្សាតាំងពីឆ្នាំ២០១៨កន្លងមកនេះ៕