រដ្ឋាភិបាលអនុម័តគំរោងបង្កើតរោងចក្រផលិតកង់រថយន្តជាមួយទំហំទុនវិនិយោគជិត៣០០លានដុល្លារ

0

ដោយៈគង់ សូរិយា

ព្រះសីហនុៈ រដ្ឋាភិបាលតាមរយៈក្រុមប្តឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគប្រមា​ណ៣០៣លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនរយកន្លែង។

គណកម្មការវិនិយោគនៃCDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគ លើគម្រោង បង្កើតរោងចក្រផលិតសំបកកង់ យានយន្តគ្រប់ប្រភេទ របស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា CDC បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រ​មាណ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារ បានចំនួនប្រមាណ១,៦០០កន្លែង។

ជាមួយគ្នានេះ CDC ក៏បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោ​ងវិនិយោគ លើគម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក) និងកសិដ្ឋានដំណាំចេក របស់ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទុនវិនិយោគចំនួន៦លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៤៥២កន្លែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here