អនាគតនឹងមានរថយន្តហោះកាន់តែច្រើន ខណៈប្រទេសស្លូវ៉ាគីអនុម័តឲ្យប្រើប្រាស់យានយន្តបែបនេះជាផ្លូវការ

0

ដោយៈសុខុម

អន្តរជាតិ: ក្នុងពេលអនាគតដ៏ខ្លីខាងមុខ អាចនឹងមានរថយន្តហោះពេញមេឃ ក្រោយរថយន្តហោះបាន (Flying Car) មួយគ្រឿងដែលមានសមត្ថភាពហោះហើរ ក្នុងល្បឿនរហូតដល់ទៅ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងរយៈកម្ពស់លើស២.៥០០ម៉ែត្រពីដី ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរដឹកជញ្ជូនស្លូវ៉ាគី (Slovak Transport Authority)។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី២៥ មករា នេះឱ្យដឹងថា រថយន្តដែលអាចហោះបានមានឈ្មោះថា AirCar ខាងលើនេះត្រូវបានបំពាក់ដោយម៉ាស៊ីន BMW និងដំណើរការដោយសាំងចាក់ម៉ូតូ រថយន្តទូទៅធម្មតា។

ក្រុមហ៊ុនដែលបានបង្កើតសមិទ្ធផល ដ៏អស្ចារ្យនេះនិយាយថា រថយន្តនេះត្រូវការពេលរត់២នាទី និង១៥វិនាទី ដើម្បីអាចប្រែកាយពីរថយន្តទៅជាយន្តហោះ។

ក្រុមហ៊ុនបញ្ជាក់ថា ទម្រាំតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ រថយន្តនេះបានឆ្លងកាត់ការធ្វើតេស្តហោះហើរ សាកល្បងអស់រយៈពេល៧០ម៉ោង ព្រមទាំងហោះឡើង និងចុះចតជាង២០០ដង។

លោកសាស្រ្តាចារ្យ Stefan Klein ដែលជាអ្នកបង្កើតរថយន្តដែលអាចហោះបាននេះលើកឡើងថា “វិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការសម្រា​ប់ AirCar គឺជាការបើកឱកាសសម្រាប់ការផលិតរថយន្ត ដែលអាចហោះបានទ្រង់ទ្រាយធំ”។

លោក Stefan Klein ប្រសូតនៅថ្ងៃទី៥ តុលា ឆ្នាំ១៩៦៥ ហើយលោកគឺជាអ្នកជំនាញខាងរូបវិទ្យា ជាអ្នកនិពន្ធ និងជាសាស្ត្រាចារ្យនៅសក​លវិទ្យាល័យ Berlin University of the Arts ក្នុងទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់៕  BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here