អ្នកជំនាញលើកឡើងពីសុទិដ្ឋនិយមលើវិស័យអចលនទ្រព្យសំរាប់ឆ្នាំនេះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យកម្ពុជា បានបង្ហាញសញ្ញាសុទិដ្ឋិនិ​យមសម្រាប់ទីផ្សារអចលនទ្រព្យនៅឆ្នាំនេះ ស្របពេលស្ថានភាពសេដ្ឋកិច្ច វិវត្តន៍៍មករកភាពកាន់តែល្អប្រសើរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី២៧ មករាកន្លងមកថា ទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២២នេះ ធៀបនឹងបណ្តាឆ្នាំ២០២០ ២០២១កន្លងមក គឺនឹងមានភាពល្អប្រសើរ ដោយសារការរីកចម្រើនសេដ្ឋកិច្ច ការនាំាំចេញ និងលំហូរអ្នកវិនិយោគបរទេស ចូលមកកាន់កម្ពុជាបណ្តើរៗហើយ។

លោកបន្តថា “ការបើកចំហរសេដ្ឋកិច្ច របស់ប្រទេសពីប្រមុខរដ្ឋាភិបាល និងសកម្មភាពសេដ្ឋកិច្ចបាននិងកំពុងមានភាពសកម្មឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាលបានបើកប្រទេសកាលពីចុងឆ្នាំមុន”។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវការព្យាករណ៍ពីរដ្ឋាភិបាលថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងអាចកើនឡើងក្នុងរង្វង់​៥,៦ភាគរយ ខណៈសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជាឆ្នាំាំនេះនឹងកើនរហូតដល់៦ភាគរយ។

លោកច្រឹក សុខនីម បានបន្តថា សកម្មភាពទិញលក់អចលនទ្រព្យកា​ន់​តែមានភាបសកម្មឡើងវិញ ពិសេសការវិនិយោគដីធ្លី បុរីលំនៅដ្ឋាន និងសកម្មភាពសាងសង់ដទៃទៀត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ផងដែរថា កំណើនវិនិយោ​​គក្នុងវិស័យអចលនទ្រព្យឆ្នាំាំនេះ នឹងកើនឡើងក្នុងរង្វង់៤,៨ភាគរយ ស្របពេលទុនវិនិយោគ ក្នុងវិស័យសំណង់កាលពីឆ្នាំមុន មានទំហំទឹកប្រាក់ជាង៥០០០លានដុល្លារអាមេរិក។

អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានអះអាងថា ទុនវិនិយោគក្នុងវិស័យសំណង់ឆ្នាំនេះ នឹងកើនឡើង ពិសេសការ​វិនិយោគលើបុរីធំៗជាច្រើន បាននិងកំពុងកើនឡើងវិញ ស្របពេលទីផ្សារនៅតែមានតម្រូវការច្រើនពីប្រជាពលរដ្ឋ។

លោកបន្តថា “បើគេសាងសង់លក់មិនដាច់ គេនឹងមិនបន្តសាងសង់នោះទេ ហេតុនេះគេវិនិយោគ គឺគេមើលឃើញពីតម្រូវការរួចហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here