អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនប្រឈមបញ្ហាក្នុងការចូលទីផ្សារមូលបត្របំណុលរបស់សហរដ្ឋអាមេរិក

0

 ដោយៈស្រីលិះ

អន្តរជាតិៈ បញ្ហាអចលនទ្រព្យរបស់ប្រទេសចិន នឹងធ្វើឱ្យមានការពិបាក សម្រាប់អ្នកអភិវឌ្ឍន៍ក្នុងប្រទេស ក្នុងការចូលទៅកាន់ទីផ្សារបំណុលរបស់សហរដ្ឋអាមេរិក នេះបើយោងតាមក្រុមហ៊ុន Moody’s Investors Service។

អ្នកស្រីAnnalisa Di Chiara អនុប្រធានជាន់ខ្ពស់នៅ Moody’s បានប្រាប់ស្ថានីយទូរទស្សន៍ CNBC “Squawk Box Asia” កាលពីថ្ងៃចន្ទថា “យើងកំពុងមើលឃើញនិន្នាការ នៃភាពចលាចលអចលនទ្រព្យ របស់ប្រទេសចិន ដែលបន្តធ្វើឱ្យមានភាពសាទរ ចំពោះការចេញប័ណ្ណផ្តល់ទិន្នផលខ្ពស់មួយចំនួន”។

អ្នកស្រីបន្ថែមថា “អ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន មានទឹកប្រាក់ប្រហែល៣៥ពាន់លានដុល្លារនៃបំណុល ដែលកំណត់ជាដុល្លារអាមេរិកដែលនឹងមកដល់នៅឆ្នាំនេះ”។

អ្នកស្រីDi Chiara បាននិយាយថា “ប្រសិនបើយើងស្វែងយល់ពីតម្រូវការ ក្នុងការផ្តល់ប្រាក់កម្ចីឡើងវិញ សម្រាប់អ្នកចេញប័ណ្ណទាំងនោះដែលបានខកខានរួចហើយនោះ ប្រហែលនឹងដកប្រាក់ប្រហែល១៥ពាន់លានដុល្លារ ក្នុងចំណោម៣៥ពាន់លានដុល្លារនោះ” ។

ដោយទុកប្រហែល២០ពាន់លានដុល្លារ ក្នុងតម្រូវការក្នុងការផ្តល់ហិរញ្ញប្បទានឡើងវិញ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ របស់ប្រទេសចិន។

អ្នកស្រីបានបន្ថែមថា ដោយសារលក្ខខណ្ឌផ្តល់មូលនិធិដ៏តឹងតែង “វានឹងបន្តនៅតែជាបញ្ហាប្រឈម សម្រាប់អ្នកចេញប័ណ្ណទាំងនោះ ក្នុងការចូលទៅកាន់ទីផ្សារមូលបត្របំណុលដុល្លារអាមេរិក”។

បញ្ហានៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន គឺមួយផ្នែកកាន់តែអាក្រក់ទៅៗ ដោយវិបត្តិបំណុលនៅ Evergrande ដែលជាពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ធំទីពីររបស់ប្រទេសចិនដោយសារការលក់បាន​ជាប់គាំង។ វិបត្តិបំណុលជាង៣០០ពាន់លានដុល្លារនេះ បានធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចចិន ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងតស៊ូដើម្បីសងម្ចាស់បំណុល។

នៅពេលដែលការព្រួយបារម្ភអំពីបំណុល នៅក្នុងវិស័យអចលនទ្រព្យរបប្រទេសចិនបានកើនឡើង អ្នកអភិវឌ្ឍន៍ ដូចជា Evergrande បានព្យាយាមលក់ទ្រព្យសម្បត្តិរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់។

ភាគហ៊ុនរបស់ Evergrande បានទទួលការចាប់អារម្មណ៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ខ្លួនបានធ្វើឱ្យអ្នកវិនិយោគខកចិត្ត។

អ្នកស្រីDi Chiara បាននិយាយថា “យើងចាំបាច់ត្រូវមានក្រុមហ៊ុនទាំងនេះមួយចំនួន អាចចូលទៅកាន់ទីផ្សារមូលបត្រ បំណុលដុល្លារអាមេរិក ស្ដារឡើងវិញ នូវសាច់ប្រាក់ងាយស្រួលរបស់ពួកគេ ហើយម្តងទៀតឃើញស្ថិរភាពមួយចំនួននៅក្នុងវិស័យអចលនទ្រព្យនោះ”។

អ្នកស្រីបាននិយាយថា “ខ្ញុំគិតថានៅពេលដែលយើងឆ្លងកាត់ការរៀ​បចំរចនាសម្ព័ន្ធឡើងវិញនៃEvergrandeនេះ តម្លាភាពមួយចំនួននឹងចាប់ផ្តើមផ្តល់ទំនុកចិត្តបន្តិចបន្តួច សម្រាប់មូលដ្ឋានគិតពិចារណារបស់វិនិយោគិន​នានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here