ផ្លូវតភ្ជាប់យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅជាមួយផ្លូវ៦០ម៉ែត្រកំពុងសិក្សាកែសម្រួលគន្លងថ្មី

0

ដោយៈ សុផារី

កណ្តាលៈ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានកំពុង ស្នើសុំកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ។

កន្លងមកក្រុមហ៊ុនបានដាក់សំណើរ ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល ដើម្បីស្នើសុំអនុញ្ញាតគោលការណ៍កែសម្រួល គន្លងផ្លូវតភ្ជាប់ជាមួយមហាវិថីសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុង   ខ្មៅ។

កាលពីថ្ងៃទី៧ ខែមីនាកន្លងមក លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកបេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធា​នក្រុមការងារស្ថាបនា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសំណើរបស់ក្រុមហ៊ុនខាងលើនេះ។

ផ្លូវមួយខ្សែនេះមានទទឹងរហូតដល់៦០ម៉ែត្រ និងប្រវែងជាង១០គីឡូ​ម៉ែត្រ ដែលសាងសង់ចេញពីព្រលានយន្តអន្តរជាតិភ្នំពេញ នៅខេត្តកណ្ដា​ល តភ្ជាប់មកផ្លូវក្រវាត់ក្រុងមកតំបន់ប្រជុំជន ក្នុងរាជធានីភ្នំពេញ។

ផ្លូវមួយខ្សែនេះសំខាន់ណាស់ ព្រោះជាខ្សែផ្លូវមេក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន របស់គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដែលគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។

គិតមកត្រឹមដើមខែមីនានេះ ក្រុមហ៊ុនបានឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចបាន៣២%ហើយ ដោយទឹកប្រាក់សរុបចំនួន៤១៤លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here