ទិវាសេរិភាពសារព៌តមានលោកៈហ៊ុន ម៉ាណែតប្រាប់អ្នកសារព៌តមានឲ្យមានក្រមសីលធ៌មវិជ្ជាជីវៈ

0

ដោយៈ វិវឌ្ឈន៍

        ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មាន ត្រូវបំពេញការងារក្នុងសិរីភាពសារព័ត៌មាន ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្តីពីសារព័ត៌មាន ក៏ដូចជាច្បាប់នានារបស់ប្រទេស ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។

លោកបណ្ឌិតបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៃការប្រារព្ធពិធីអបអរសាទរ ទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា

ក្នុងពិធីដ៏មានសារៈសំខាន់ និងមានការផ្សាយជាសាធារណៈផងនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចពីសារៈសំខាន់ នៃប្រព័ន្ធផ្សព្វ​ផ្សាយក្នុងសង្គមប្រជាធិបតេយ្យ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ ក៏ដូចជាផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា “អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ ជាកញ្ចក់ឆ្លុះបញ្ចាំង និងបង្ហាញការពិតលើព្រឹត្តិការណ៍ ដែលបានកើតឡើងក្នុងសង្គម”។

ដោយពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ត្រូវបានប្រារព្ធឡើងក្រោមមូលបទ “ព័ត៌មានក្រោមសម្ពាធឌីជីថល លោកបណ្ឌិតហ៊ុន ម៉ាណែតក៏បានលើកឡើងដែរថា ទោះបីប្រព័ន្ធបច្ចេកវិទ្យាវិវឌ្ឍន៍ បែបណាក៏ដោយ ប៉ុន្តែវាគ្រាន់តែជាការអភិវឌ្ឍ នៃមធ្យោបាយផ្តល់ព័ត៌មានប៉ុណ្ណោះ អ្វីដែលធ្វើឱ្យប្រព័ន្ធផ្សាយ នៅតែអាចឈរជើងរឹងមាំបាននោះ គឺការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាមូលដ្ឋានដើមរបស់អ្នកព័ត៌មាន ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយ បន្តទទួលបានការជឿទុកចិត្តពីសាធារណជន និងអាចឈរជើងរឹងមាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here