Band Coffeeផ្តល់រសជាតិកាហ្វេពីធម្មជាតិនៅក្នុងបុរីប៉េង ហួត បឹងស្នោរ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅមហាវិថីប៉ូឡារីសផ្លូវធំគម្រោងទី៧ នៃបុរីលំនៅដ្ឋានបែបទាន់សម័យ ហាងBand Coffee បានផ្តល់នូវរសជាតិកាហ្វេពីធម្មជាតិ ជាមួយនឹងអ្នកជំនាញផ្នែកកាហ្វេមកពីប្រទេសថៃ។

Band Coffee ដែលទើបតែចាប់ដំណើរការក្នុងរយៈពេលដ៏ខ្លីនោះ កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន។

- Video Advertisement -

ជាមួយនឹងដំណើរការយ៉ាងមមាញឹក ទៅលើការផ្គត់ផ្គង់តម្រូវការរបស់អតិថិជនដែលភាគច្រើនជាអ្នករស់នៅ និងបម្រើការងារនៅក្នុងបុរីប៉េង ហួត ហាងកាហ្វេមួយនេះត្រូវបានគេដឹងថា ជាហាងកាហ្វេមួយដែលការយកចិត្តទុកដាក់ ខ្ពស់ទៅលើគុណភាព រសជាតិ និងអនាម័យយ៉ាងត្រឹមត្រូវ ក្រោមការគ្រប់គ្រងដោយអ្នកជំនាញផ្នែកឆុងកាហ្វេមកពីប្រទេសថៃ។

ប្រធានផ្នែកចាត់ការទូទៅហាងកាហ្វេ Band Coffee កញ្ញា Jilla Ma បានប្រាប់ឱ្យដឹងថា សម្រាប់បុគ្គលិកផ្នែកបម្រើសេវាឆុងកាហ្វេទាំងអស់ក្នុងហាង សុទ្ធតែត្រូវបានឆ្លងកាត់នូវការបណ្តុះបណ្តាលពីអ្នកជំនាញ ដែលធ្លាប់បានធ្វើការស្រាវជ្រាវពីវិធីសាស្ត្រនៃការឆុងកាហ្វេនៅប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីផ្តល់នូវរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ ដោយឈរលើមូលដ្ឋានសុខភាពអតិថិជន។

កញ្ញាបានឱ្យដឹងទៀតថា “រាល់ធាតុផ្សំរសជាតិនៃភេសជ្ជៈទាំងអស់ របស់ហាងកាហ្វេ Band Coffee មិនមានសារធាតុគីមី ជាផលិតផលធម្មជាតិ ជាពិសេសគ្រាប់កាហ្វេដែលមានគុណភាពកម្រិតស្ដង់ដា ដែលមិនបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាននោះទេ”។ កញ្ញាបន្តថា “ក្រៅពីបម្រើផ្នែកកាហ្វេធម្មជាតិ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ហាងកាហ្វេដ៏ទាក់ទាញមួយនេះ ក៏មានបម្រើសេវាភេសជ្ជៈដទៃទៀតផងដែរ ដូចជាទឹកសូដាក្រឡុក តែបៃតង ភេសជ្ជៈរសជាតិផ្លែឈើស្រស់ រួមជាមួយនឹងភេសជ្ជៈជាច្រើនប្រភេទទៀត ដែលដំណើរការដោយម៉ាស៊ីនទំនើបនាំចូលពីបរទេស”។

សូមមកទទួលយកនូវរសជាតិកាហ្វេពិតបែបធម្មជាតិ ភេសជ្ជៈចម្រុះដ៏សម្បូរបែប តម្លៃសមរម្យ ពីហាងកាហ្វេ Band Coffee ស្ថិតក្នុងបុរី ប៉េង ហួត គម្រោងទី៧ នៅផ្លូវជាតិលេខ១ទាំងអស់គ្នា៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here