BNI បន្តពង្រីកមូលដ្ឋានជំនួញតាមរយៈការពង្រីកបណ្តាញអាជីវកម្ម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃក្រុមអ្នកធ្វើអាជីវកម្មស្របច្បាប់នៅកម្ពុជា ប្រមាណ​១២០ក្រុម​ហ៊ុន បានមកជួបជុំគ្នាក្នុងកម្មវិធី Business Open Day ដើម្បីជួបជុំសមាជិក និងអ្នកជំនួញនា​នា ដែលមានអាជីវកម្មស្របច្បាប់នៅកម្ពុជា។

ប្រធានថ្នាក់ដឹកនាំ BNI Master ជំនាន់ទី៦ លោកសេង សុភាពបានមានប្រសាសន៍ឲ្យ​ដឹង ក្នុងពិធី​ជួប​ជុំគ្នានាព្រឹកថ្ងៃទី២២ មិនានេះថា គោលបំណងចម្បងនៃការរៀបចំ​កម្មវិធី Business Open Day ដើម្បីផ្លាស់ប្តូរទំនាក់ទំនងអាជីវកម្មរវាងសមាជិក និងសមាជិក ក៏ដូច​ជាអ្នកជំនួញទូទៅ ដែលបានមកចូលរួមផងដែរ។ ​លោកបន្តថា ការជួបជុំនេះក៏ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរគំនិតយោបល់ និងចែករំលែកបទពិសោធន៍អាជីវកម្មពីគ្នាទៅវិញទៅមក ដើម្បីធា​នា​ថា អាជីវកម្មរបស់ពួកគេអាចឈានទៅមុខបាន និងមានការប្រកួតប្រជែងក្នុងទីផ្សារសេរី ស្របពេលដែលកម្ពុជាក្លាយជា​សមាជិក​អាស៊ាន​។

លោកបន្តថា “តាមរយៈជំនួបនេះយើងក៏នឹងផ្តល់ជូនសមាជិក និងអ្នកចូលរួមនូវទំនាក់​ទំនងដោយផ្ទាល់ជាមួយអ្នកជំនួញ​ក្នុង និងក្រៅប្រទេស ឱ្យស្គាល់ពីសេវាកម្មរបស់ខ្លួនងាយ​ស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា ឬអាចជួយគ្នាបាន នៅពេលមាន​តម្រូវការ និងពង្រីកអាជី​វ​កម្មរបស់ខ្លួនឱ្យទាន់សម័យកាល”។

Advertisement

ទោះជាយ៉ាងណាលោកសេង សុភាពស្នើឱ្យម្ចាស់អាជីវកម្មទាំងតូច មធ្យម និងខ្នាតធំ​នៅ​កម្ពុជាទាំងអស់ គួរចូលរួមជាមួយគ្នាជាក្រុម ដើម្បីភា​ពរឹងមាំក្នុងអាជីវកម្ម និងអាចឈរ​ជើង​ នៅក្នុងទីផ្សារសេរីមួយនេះបានយូរអង្វែង ពិសេសមានការរីកចំរើន ក្នុងអាជី​វ​កម្មបាន​យ៉ាងឆាប់រហ័ស។

គិតរហូតមកដល់ពេលនេះ BNI Master មានសមាជិកជិត៥០០ក្រុមហ៊ុន ហើយកំពុង​បន្តបញ្ចូ​លសមាជិកថ្មីជាបន្តបន្ទាប់ អាចនឹងកើនដល់៥៥០ក្រុមហ៊ុន នៅក្នុងពេល​ដ៏ខ្លីខាងមុខ​នេះ៕

- Advertisement -

Leave a Reply