Century 21 Cambodia តាំងចិត្តនិងប្ដេជ្ញាក្លាយជាក្រុមហ៊ុនឈានមុខគេនៅអាស៊ី ក្រោយតែងតាំងក្បាលម៉ាស៊ីនថ្មី

0

        ដោយលក្ខិណា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យCentury 21 ជាក្រុមហ៊ុននាំសិទ្ធិអាជីវកម្មពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា បានបង្ហាញការតាំងចិត្ត និងប្ដេជ្ញាចិត្តក្លាយជាក្រុមហ៊ុនឈានមុខគេនៅអាស៊ី បន្ទាប់ពីខ្លួនបានប្រកាសតែងតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី មកពីសហរដ្ឋអាមេរិក។

- Video Advertisement -

លោកគុយវ៉ាត ស្ថាបនិកក្រុមហ៊ុនCentury 21 Cambodia បានលើកឡើងថា ការប្រកាសពីការតែងតាំង ប្រធានក្រុមប្រឹក្សាភិបាលថ្មីនៅពេលនេះ បង្ហាញពីការវិវត្តមួយជំហ៊ានទៀត ដែលឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើង ដោយមិនត្រឹមមានគោលដៅក្លាយជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការតាំងចិត្ត ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោកបន្តថា “ប្រធានក្រុមប្រឹក្សាភិបាលថ្មីនេះ ជាអ្នកកាច់ចង្កូតដ៏សំខាន់នៅពីក្រោ​យភាពជោគជ័យ ដ៏អស្ចារ្យនៃយីហោCENTURY21 ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ”។ លោកបន្តថា “តាមរយៈការជួយត្រួសត្រាយផ្លូវរបស់លោក និងចំណេះដឹងជ្រៅជ្រះរបស់គាត់ពីការតភ្ជាប់រវាងយើង ទៅអតិថិជន និងទៅកាន់ទីផ្សារ ដែលយើងមានគម្រោងទៅដល់នាពេលខាងមុខ សមាជិកក្រុមប្រឹក្សាភិបាលមានទំនុកចិត្តខ្ពស់ថា គោលដៅរបស់យើងនឹងក្លាយជាការពិត ហើយភ្នាក់ងាររបស់យើង ព្រមទាំងអតិថិជនដែលជាម្ចាស់ផ្ទះ និងអតិថិជនអ្នកលក់ នឹងបានផលប្រយោជន៍ពីភាពជោគជ័យរួមរបស់យើង”។

លោក Richard W. Davidson ប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃ ក្រុមហ៊ុន Century 21 Cambodiaបានមានប្រសាសន៍ថា វិស័យអចលនទ្រព្យកម្ពុជា បានកំពុងរីកចម្រើនជាច្រើនឆ្នាំមកហើយ ហើយកត្តាសេដ្ឋកិច្ចអំណោយផលទាំងកម្រិតមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច បង្ហាញថាទីផ្សារអចលនទ្រព្យកម្ពុជា នឹងបន្តរឹងមាំថែមទៀតសម្រាប់ឆ្នាំខាងមុខ។

លោកបន្តថា “គោលដៅរបស់លោក គឺការដឹកនាំលើមុខងារជាច្រើន ដូចជាការប្រើបណ្តាញសកលដែលខ្លួនមាន និងជំនាញភាពជាអ្នកដឹកនាំ ដើម្បីជំរុញទស្សនវិស័យយុទ្ធសាស្រ្តច្បាស់លាស់ និងជំរុញក្រុមហ៊ុននេះឆ្ពោះទៅដំណាក់កាលបន្ទាប់ ទាក់ទងនឹងការពង្រឹងជំហររបស់យើង ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបង្អស់នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ និងដើម្បីឲ្យពិភពលោកអាចជឿទុកចិត្ត”៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here