IMF ថាទីផ្សារអចលនទ្រព្យសកលមានភាពល្អប្រសើរលើសការរំពឹងទុក

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ របាយការណ៍ថ្មីមួយរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានឱ្យដឹងថា​ភាព​ស្របគ្នាជាសកល ក្នុងតម្លៃអចលនទ្រព្យកំពុងមានការកើនឡើង ហើយវិស័យ​នេះកំពុងមានការវិវឌ្ឍល្អប្រសើរលើសការរំពឹងទុក។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា មូលនិធិនេះ (IMF)ដែលបានសិក្សា​ប្រទេសចំនួន៤០ និងទីក្រុងធំៗចំនួន៤៤ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចឈានមុន និងសេដ្ឋកិច្ចលេចធ្លោជាងគេ នៅក្នុងពិភពលោកបានរកឃើញថា លក្ខខណ្ឌ​ហិរញ្ញវត្ថុ​បង្ខំឱ្យតម្លៃលំនៅដ្ឋាននៅតាមបណ្តាប្រទេសនានា និងទីក្រុងធំៗទាំងឡាយមានការ​ផ្លាស់ប្តូរនៅទូទាំងពិភពលោក។

ការផ្លាស់ប្តូរឆ្ពោះទៅរកភាពស្របគ្នានេះ អាចត្រូវបានគេដាក់បញ្ចូលក្នុងការរួម​បញ្ចូល​គ្នា នៃអត្រាការប្រាក់ទាបរយៈពេលមធ្យម នៅទូទាំងធនាគារកណ្តាល ដូចជា​សកម្មភាព​កើនឡើងនៅតាមបណ្តាទីក្រុងធំៗ ក្នុងចំណោមអ្នកវិនិយោគ​សាជីវកម្ម ក្រុមហ៊ុន​មូលធនឯកជន និងក្រុមហ៊ុនវិនិយោគអចលនទ្រព្យ (REIT)។ តម្រូវការ​ពីក្រុមវិនិយោគបរទេស ដែលមានតម្លៃខ្ពស់សម្រាប់ផលិតផល ឬទ្រព្យ​សម្បត្តិដែល​មានសុវត្ថិភាពនៅក្នុងលំនៅដ្ឋានតាមបែបប្រណីត និងកំណើន​សេដ្ឋកិច្ច​លូតលាស់ជា​ទូទៅ។

Advertisement

ការសិក្សារបស់ IMF ក៏បានរកឃើញផងដែរថា ជាលទ្ធផលតម្លៃផ្ទះ កំពុងចាប់ផ្តើម​មាន​ឥរិយាបថ ដូចជា តម្លៃភាគហ៊ុន ប័ណ្ណបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុដទៃ​ទៀតដែលទទួលរងឥទ្ធិពលពីសកម្មភាពវិនិយោគជុំវិញពិភពលោក។

ដោយផ្អែកលើការគណនារបស់បុគ្គលិកIMF និងស្ថាប័នស្រាវជ្រាវផ្សេងទៀតបា​​​នឲ្យដឹងថា ក្នុងចំណោមទីក្រុងនានា ដូចជា ទីក្រុងស៊ាងហៃ និងអុកឡិន បានបង្ហាញ​ពីកំណើនតម្លៃអចលនទ្រព្យ ប្រចាំឆ្នាំខ្ពស់បំផុតនៅចន្លោះឆ្នាំ២០១៣ និង២០១៧។

IMF បានកត់សម្គាល់ផងដែរថា ការធ្វើពិពិធកម្មតម្លៃលំនៅដ្ឋាន ក្នុងសហរដ្ឋអាមេរិក​បានកើនឡើង ស្របពេលដែលតម្លៃលំនៅដ្ឋានកើនឡើង ក្នុងទិសដៅវិនិយោគ​ក្រៅពី​សហរដ្ឋអាមេរិក ជាពិសេសនៅអាស៊ីនិងអឺរ៉ុប។ តម្លៃលំនៅឋាននៅតាមទីក្រុងធំៗ នៅក្រៅ​សហរដ្ឋអាមេរិក ដូចជា ទីក្រុងប៉េកាំង ទីក្រុងDublin ទីក្រុងហុងកុង ទីក្រុង​ឡុងដ៍ ទីក្រុងសេអ៊ូល ប្រទេសសឹង្ហបុរី ទីក្រុងតូក្យូ ទីក្រុងតូរ៉ុនតូ និងទីក្រុង​ Vancouver បានផ្សារភ្ជាប់ជាវិជ្ជមានជាមួយការបែងចែកតម្លៃផ្ទះនៅអាមេរិក។

របាយការណ៍នេះបានកត់សំគាល់ថា ការធ្វើឲ្យតម្លៃលំនៅឋានកាន់តែមានភាព​សម​ស្របកាន់តែច្រើននៅជុំវិញពិភពលោក បានក្លាយទៅជាការព្យាករណ៍ទុកជា​មុន​អំពីការ​ធ្លាក់ចុះនៃសេដ្ឋកិច្ច។ ក្រុមអ្នកស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ​បាននិយាយថា “ការធ្វើសមកាលកម្ម(ពេលវេលា)តម្លៃផ្ទះខ្ពស់ជាងនេះ ត្រូវគ្នាទៅនឹង​ការបង្កើនហានិភ័យដល់កំណើន ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ដោយការគ្រប់គ្រង​ទៅលើលក្ខខណ្ឌហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច” ។

នៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន ការជួញដូរក្នុងរយៈពេលខ្លីនៃតម្លៃលំនៅដ្ឋាន​បានកើនឡើងយ៉ាងឆាប់រហ័ស នៅពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ ទោះជា​យ៉ាងនេះក្តី ការរីកចម្រើនបែបនេះបានកើនឡើងកាន់តែច្រើន នៅក្នុងបណ្តាទីក្រុង​នានា នៅក្នុងពិភពលោក៕

 

- Advertisement -

Leave a Reply