ព័ត៌មានអចលនទ្រព្យ

ឥណ្ឌូ​នេ​ស៊ី​នឹង​បញ្ចប់​ការសាងសង់​ពហុ​កីឡដ្ឋាន​តម្លៃ​ ៩១លាន​ដុល្លារ​នៅ​នៅ​ចុងឆ្នាំ​នេះ​

ដោយ ​វុត្ថា​ឥណ្ឌូ​នេ​ស៊ី​៖​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ឲ្យដឹង​ថា​ ខ្លួន​នឹង​បញ្ចប់​ការ​សាង​សាង់​នូវ​ពហុ​កីឡដ្ឋាន​អន្តរជាតិ​ ដែល​មានតម្លៃ៩១លាន​ដុល្លារ​នៅ​ចុងឆ្នាំ​ ២០១៩​ នេះ​ ដើម្បី​ដាក់ឲ្យ​ប្រើប្រាស់​ និង​ត្រៀម​ប្រកួត​កីឡា​ថា្នក់​ជាតិ​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​។យោង​តាម​សារព័ត៌មាន​នៅក្នុង​ស្រុក​ចុះផ្សាយ​នៅ​ទី១៩​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​បាន​ឲ្យដឹង​ថា​ ការសាងសង់​ពហុ​កីឡដ្ឋាន​ដែល​មានឈ្មោះ​ Papua ​នេះ​ ស្ទើរតែ​ជិត​រួចរាល់​ ១០០​% ហើយ​រហូតមកដល់​ពេលនេះ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ជាតិ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​។សារព័ត៌មាន​ដដែល​បន្ត​ថា​ នេះ​ជា​កីឡដ្ឋាន​ដ៏​សំខាន់​ និង​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​មាន​សមត្ថភាព​ផ្ទុក​កៅអី​បាន​ចំនួន​ជិត៤០​,០០០​ ដែល​ជា​ប្រភេទ​កៅអី​ស្តង់ដារ​អន្តរជាតិ​។លោក​...

ក្រុមហ៊ុន​លី​ យ៉ុង​ផាត់​ បោះទុន​ ៥៥លាន​ដុល្លារ​សាងសង់​ឧទ្យាន​ Angkor​ Water​ park​ ក្នុង​ក្រុងភ្នំពេញ​

ដោយ​ Donald​ Lee​ភ្នំ​ពេញៈ​ ឧទ្យាន​ទឹក​ដ៏​ធំ​មួយ​ដែល​មាន​ទំហំ​ទុន​វិនិយោគ៥៥លាន​ដុល្លារ​ នឹង​ត្រូវ​រៀបចំឡើង​នៅក្នុង​សង្កាត់​ជ្រោយ​ចង្វា​រ។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ក្រុមហ៊ុន​ លី​ យ៉ុង​ផាត់​ (LYP​ Group​) របស់​លោក​ឧកញ៉ា​លីយ៉ុង​ផាត់​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​ គម្រោង​ហៅថា​សួន​ទឹក​អង្គរ​ (Angkor​ Water​ Park​) ដែល​អភិវឌ្ឍ​ដោយ​ដោយក្រុម​ហ៊ុន​ White​ Water​ Group​ មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​គ្រោង​នឹង​បើក​នៅ​ចុងឆ្នាំ​នេះ​។ឧទ្យាន​ទឹក​នេះ​មាន​ទីតាំងនៅ​លើ​ផ្ទៃដី​ចំនួន៦ហិ​កតា​ ហើយនឹង​ត្រូវ​ស្ថិតនៅ​ក្បែរ​សួនសត្វ​ Safari​ World​ LYP​...

តើ​ប័ណ្ណ​កម្ម​សិទ្ធិ​នៃ​ខុន​ដូ​មាន​លក្ខណៈ​ដូចម្តេច​?

ដោយៈ​ រ៉ា​ណេត​ភ្នំ​ពេញៈ​ មាន​ចម្ងល់​ជាច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ទិញ​ខុន​ដូ​ និង​ប័ណ្ណ​កម្ម​សិទ្ធិ​ស្របច្បាប់​ លើ​អាគារ​បែប​សហ​កម្ម​សិទ្ឋ​នេះ​។ តើ​ក្រោយពេល​ទិញ​ខុន​ដូ​ អាច​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ ឬប្លង់​ ដូច​ការទិញ​ដី​ និង​ទិញ​ផ្ទះ​ដែរ​ឬទេ​ ហើយ​មាន​សុពលភាព​កក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិ​បាន​ប៉ុន្មាន​ឆ្នាំ​?។​អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការទិញ​ខុន​ដូ​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​ គឺ​អតិថិជន​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ប៉ុន្តែ​ត្រូវ​បាន​បែងចែក​ជា២ករណី​។ កញ្ញា​បាន​បន្ត​ទៀត​ថា​ “សម្រាប់​អ្នកទិញ​ អាច​នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ដែល​ចេញ​...

ក្រសួងសេដ្ឋកិច្ច​ផ្តល់​អជ្ញា​ប័ណ្ណ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ៣០៩​គម្រោង​

ដោយៈ​ រ៉ា​ណេត​ភ្នំ​ពេញៈ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ផ្តល់​អជ្ញា​ប័ណ្ណ​ចំនួន៣០៩​ គម្រោង​ ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ចំនួន២០១ក្រុមហ៊ុន​ ដើម្បី​ដំណើរការ​សាងសង់​លំនៅ​ដ្ឋាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​។អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ រស់​ ភី​រុ​ណ បាន​មាន ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តប​តាម​ការ​ស្នើសុំ​ក្រសួង​បានសម្រេច​ផ្តល់​អជ្ញា​ថប័ណ្ណ៣០៩​ ទៅ​ឱ្យ​ក្រុមហ៊ុន​ចំនួន២០១​ ។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ នៅក្នុង​គម្រោង​ទាំង៣០៩​ មាន​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ចំនួន​ ២៨៥គម្រោង​ ដែល​ក្នុង​នោះ​គម្រោង​ចំនួន១៥២​ ត្រូវ​បាន​បញ្ចប់​ការសាងសង់​...

អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដី​លោក​កាង​ សុធី​ បង្ហាញ​ពី​គន្លឹះ​ចំនួន​ពីរ​ដើម្បី​ទទួលផល​ចំណេញ​ពី​ការ​វិនិយោគ​

ដោយ​ម៉ា​ ណេត​ភ្នំ​ពេញៈ​ អ្នក​វិនិយោគ​ក្នុង​វិស័យ​ដីធ្លី​ តែង​ចង់បាន​ផល​ចំណេញ​ពី​ការ​វិនិយោគ​ខ្លួន​ ប៉ុន្តែ​ដើម្បី​ទទួល​បានផល​ចំណេញ​ អ្នក​វិនិយោគ​ត្រូវការ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ ក្នុង​ការ​ប្រឹក្សា​និង​ចង្អុលបង្ហាញ​ដើម្បី​ទាញ​យក​ផល​លាភ​ពី​ការ​វិនិយោគ​។អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដីធ្លី​ លោក​ កាង​ សុធី ​អគ្គនាយក​ក្រុមហ៊ុន​C entury21​ Land​ Station​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ភាព​ស្មោះត្រង់​ពី​អ្នកជំនាញ​ និង​ទំនុកចិត្ត​ពីអ​តិថិ​ជន​ជាគោល​មួយ​ ក្នុង​ការ​រកស៊ី​ក្នុង​វិស័យ​ដីធ្លី​ ដើម្បី​ទទួល​បានផល​ចំណេញ​។ ផ្ទុយទៅវិញ​វា​អាច​មាន​ហានិភ័យ​ បើ​ទិញ​ដី​ផ្តេសផ្តាស​។លោក​បន្ត​ពន្យល់​ថា​ ទី១​ អ្នកជំនាញ​ ត្រូវ​មាន​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន​...

អ្នកជំនាញ​និយាយ​ពី​ប្រភេទ​ប្លង់​កម្មសិទ្ធិ​ និង​វិធី​បញ្ចៀស​បញ្ហា​វិវាទ​ដែល​អាច​កើតមាន​

ដោយៈ​ រ៉ា​ណេត​ភ្នំ​ពេញៈ​ នៅក្នុង​វិស័យ​អចន​ទ្រព្យ​ត្រូវ​បាន​បែងចែក​ ចេញ​ជា​ផ្នែក​ផ្សេង​ៗគ្នា​ជាច្រើន​ ហើយ​ការ​វិនិយោគ​ក៏​ត្រូវ​បាន​បែងចែក​ ទៅតាម​ទំហំ​សាច់ប្រាក់​ផង​ដែរ​។ ប៉ុន្តែ​ដើម្បី​បញ្ចៀស​ហា​នី​ភ័យ​នៃ​ការ​វិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ​ អ្នក​វិនិយោគ​ត្រូវ​មានការ​ពិនិត្យ​ទៅលើ​ឯកសារ​ពាក់ព័ន្ធ​ជាច្រើន​ ជាពិសេស​គឺ​ឯកសារ​សម្គាល់​កម្មសិទ្ធិ​ ដែលគេ​ហៅថា​ «ប្លង់​»។អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​ 21​ Mekong​ និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មាន​ប្រសាសន​ឲ្យដឹង​ថា​ ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ឬប្លង់​មាន​ច្រើន​ប្រភេទ​ ហើយ​សុពលភាព​នៃ​ការ​ប្រើ​បក្រាស់​ក៏​ត្រូវ​បាន​បែងចែក​ទៅ​តា​មតំ​ណា​ក់​កាល​ និង​ពេលវេលា​ផង​ដែរ​ ។...

តើន​រណា​ជាម​ហា​សេដ្ឋី​អចន​ទ្រព្យ​ មាន​លុយ​ច្រើនជាង​គេ​នៅ​ប្រទេស​អារ៉ាប់រួម​?

ដោយ ​វុត្ថា​អា​រ៉ាប់​រួមៈ​ ពេល​និយាយ​ដល់​ពិភព​អារ៉ាប់​ គេ​តែងតែ​នឹកឃើញ​ពី​ធនធាន​ប្រេង​ដ៏​សម្បូរ​បែប​ និង​ដឹង​ថា​មាន​អ្នកមាន​ច្រើន​ជាង​​គេ​ពី​ធនធាន​ប្រេង​ច្រើនជាង​គេ​ផង​ដែរ​ ប៉ុន្តែ​តើ​អ្នកណា​ជា​អ្នកមាន​ប្រាក់​ច្រើនជាង​គេ​នៅក្នុង​តំបន់​នេះ​?។​លោក​ Majid​ Al​ Futtaim​ ជាម​ហា​សេដ្ឋី​អចលនទ្រព្យ​ដែល​មាន​លុយ​ច្រើនជាង​គេ​នៅក្នុង​ពិភព​អារ៉ាប់​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ Majid​ Al​ Futtaim​ Group​ ដែល​ផ្តោម​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ និង​អគារ​ជួល​ ដែល​មាន​គម្រោង​ជាច្រើន​រួមមាន​នៅ​តំបន់​អាស៊ី​ និង​អាហ្វ្រិក​។កាលពី​ខែមីនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​ ត្រូវ​បាន​ទស្សនាវដ្តី​សារ​ព័រ​មាន​...

អត្ថបទសេដ្ឋកិច្ច និងចំណេះដឹង

ព័ត៌មានថ្មីបំផុត