R&F Propertiesនឹងចាប់ផ្តើមគំរោងយក្សមួយទៀតនៅក្រុងភ្នំពេញ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនយក្សមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ យក្សទាំង១០នៅប្រទេសចិន R&F Properties បាន និងកំពុងត្រៀមចាប់ផ្តើ​មគំរោងដ៏ធំមួយទៀតនៅតាម​បណ្តោយមហាវិថីព្រះមុនីវង្ស ក្រុងភ្នំពេញ។


ប្រធានផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុន R&F Properties លោក RAYSON បានមានប្រសាសន៍ឲ្យដឹង នៅការិយាល័យរបស់លោកនាព្រឹកថ្ងៃទី៣០ ខែមេសានេះថា បច្ចុ​ប្បន្នក្រុមហ៊ុន កំពុងផ្តោតលើការសាងសង់គំរោង ស្ថិតនៅលើមហាវិថីសម្តេច តេជោ ហ៊ុន សែន ដែលមានអាគារសរុបចំនួន២០ និងអាគារនិមួយៗមានកំពស់ ៣៣ ជាន់។ លោ​កបន្តថា គំរោងនេះបាន និងកំពុងចាប់ផ្តើមលក់នៅកម្ពុជា និងប្រទេសចិនហើយ។ គំរោងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រនេះ នឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខនេះ។


លោកបន្តថា ក្រៅពីគម្រោងដ៏អស្ចារ្យនេះ យើងមានគំរោងថ្មីមួយទៀត ដែលបាន​ និងកំពុងសិក្សាពីទីផ្សារ និងការឌីសាញគំរោងថ្មីនេះ ដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស (ទីតាំងអតីតរោងចក្រផលិតស័ង្កសី) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមនក្រុងភ្នំពេញ។
លោក RAYSON បានបន្តថា ប្រទេសកម្ពុជា ជាប្រទេសទី 2 ហើយនៅក្នុងសហគ​មន៍សេដ្ឋកិច្ចអាស៊ាន ដែលយើងចូលមកវិនិយោគ ដោយសារគំនិតផ្តួចផ្តើមនៃគោលនយោបាយផ្លូវសូត្រ (ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ) ជាគោលនយោបាយពិសេសមួយដែលផ្តួច​ផ្តើមឡើងដោយប្រធានាធិបតី ហ្សី ជីនពីង។
លោកបន្តថា “ទំនាក់ទំនងល្អរវាងប្រមុខនៃរដ្ឋាភិបាលប្រទេសទាំងពីរ ក៏ជាផ្នែកមួយ​ដ៏សំខាន់ដែលយើងចូលមកវិនិយោគនៅទីនេះ”៕

- Advertisement -

Leave a Reply