វត្តមាន​ខុន​ដូ​កំពុង​ផ្លាស់ប្តូរ​បែបផែន​ជីវិត​ប្រជាជន​កម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ វត្តមាន​ខុន​ដូ​នៅ​កម្ពុជា បាន​ផ្លាស់ប្តូរ​បែបផែន​ជីវិត​ប្រជាជន​កម្ពុជា ទៅកាន់​សម័យកាល​ថ្មី​មួយ សម្រាប់​ស្តង់ដា​ជីវិត និង​ធ្វើ​ឲ្យ​គុណភាព​ជីវិត​កាន់តែ​ប្រសើរឡើង។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Vtrust Appraisal ដែល​បានបញ្ចប់​និង​ផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន១៦០ទីតាំង ក្នុងនោះ៣៣ទីតាំង​បានបញ្ចប់​និង​ដាក់ចូល​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​កើន​ដល់៦០៥០០យូ​នី​ត ក្នុងនោះ៨៧០០យូ​នី​ត​បាននិងកំពុង​ប្រើប្រាស់​ឬ​បញ្ចប់។ ក្រៅពី​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ព្រះសីហនុ​មាន​ខុន​ដូ​ចំនួន​សរុប​កើន​ដល់១៥គំរោង និង​មានផ្ទះ​ប្រមាណ៥០០០យូ​នី​ត ដែល​ភាគច្រើន​នៃ​ខុន​ដូ​ទាំងនោះ​កំពុង​សាងសង់។

ការសិក្សា​ដដែល​បាន​រកឃើញថា នៅ​ឆ្នាំ២០១៧ខុន​ដូ​ចំនួន១៨,០០០យូ​នី​ត ត្រូវបាន​ប្រកាស​លក់​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ ខណៈ​ឆ្នាំ២០១៦មាន​ខុន​ដូ ចំនួន១៤,០០០យួ​នី​ត​ប៉ុណ្ណោះ​បានប្រកាស​លក់។ ផ្ទុយ​ពីនេះ ការលក់​ខុន​ដូ​នៅ​ឆ្នាំ២០១៧នេះ គិត​ជា​មធ្យម​ក្នុង​មួយខែ​លក់បាន១០០យូ​នី​ត ខណៈ​ឆ្នាំ២០១៦ចំនួន​នៃ​ការលក់​មាន​រហូតដល់៣៨០យូ​នី​ត​ក្នុង​មូ​យ​ខែ។

Advertisement

ខុន​ដូ​មួយ​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី៦០,០០០ ទៅ១០០,០០០ដុល្លារ ខុន​ដូ​ពី​បន្ទប់​គេង​មានតម្លៃ​ចន្លោះ​ពី១៣០,០០០ទៅ១៥០,០០០ដុល្លារ និង​ខុន​ដូ​បី​ប ន្ទ​ប់​គេង​មានតម្លៃ​ចន្លោះ​ពី២៥០,០០០ទៅ៣០០,០០០ដុល្លារ​អាមេរិក។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group លោក​ឧកញ៉ា សៀ រិ​ទ្ឋី​ដែល​វិនិយោគ​សាងសង់​ខុន​ដ  The Bridge , The PeAk និង​គំរោង​ដទៃទៀត​បាន​ថ្លែងថា អ្នករស់នៅ​តាម​ខុន​ដូ​ជាម​នុស្ស​ស៊ី​វិ​ល័យ ពួកគេ​មិនមាន​ពេលវេលា​ច្រើន​ទេ ពួកគេ​ត្រូវការ​កន្លែង​មួយ ដែល​ផ្តល់​សេវាកម្ម​ជា​កញ្ចប់​ឬ​សេវាកម្ម​ចម្រុះ​ដល់​ពួកគេ ដែលមាន​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប ការិយាល័យ មន្ទីរពេទ្យ​កន្លែងធ្វើការ​ងារ និង​សេវាកម្ម​សម្រាប់​ជា​មូលដ្ឋាន​ចាំបាច់​ប្រចាំថ្ងៃ​ជាច្រើន​ទៀត។

លោក​បន្តថា “ប្រជាជន​ខ្មែរ​កាន់តែច្រើន​បាន​ទិញ​ខុន​ដូ និង​រស់នៅ​តាម​ខុន​ដូ ដោយសារ​គំរោង​របស់ខ្ញុំ​ផ្តោត​សំខាន់​លើ​អតិថិជន​ជា​ជនជាតិខ្មែរ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែង​ស្រដៀង​គ្នា​ថា និន្នាការ​ទិញ​ខុន​ដូ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិតជា​បាន​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​ពួកគេ​កាន់តែ​យល់​ពី​បែបផែន​ជីវិត​សម័យថ្មី និង​ភាព​ស៊ី​វិ​ល័យ​នៃ​ការរស់នៅ​ខុន​ដូ។

លោក​ច​ន ណា​រិ​ទ្ឋ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ទិញ​ខុន​ដូ​មួយ​នៅ​ជិត​ផ្សារ​បឹងត្របែក​បាន​ដ​ថ្លែងថា ការពិត​លោក​មានផ្ទះ​ផ្ទាល់​ដី​រួចហើយ ប៉ុន្តែ​ការសម្រេចចិត្ត​ទិញ​ខុន​ដូ ដោយសារ​លោក​ចង់​ផ្លាស់ប្តូរ​បែបផែន​ជីវិត និង​ចង់ដឹងថា តើ​ការរស់នៅ​ខុន​ដូ​មាន​ផាសុខភាព​ដូចម្តេច។

លោក​បន្តថា “ខ្ញុំ​ចង់​ផ្លាស់ប្តូរ​បែបផែន​ជីវិត​របស់ខ្ញុំ ទើប​សម្រេចចិត្ត​ទិញ​ខុន​ដូ​នេះ និង​មួយផ្នែក​ទុក​សម្រាប់​កូន​របស់ខ្ញុំ​ទៅ​ថ្ងៃ​អនាគត”៕

- Advertisement -

Leave a Reply