ដោយ វុត្ថា
ភ្នំពេញ៖ តើសេដ្ឋកិច្ចនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅក្នុងកម្រិតណា សម្រាប់ផលទុនជាតិសរុប និងផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ៗក្នុងមួយឆ្នាំ។
ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោក អ្នកទៅស្វែងដល់ពីទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស ដែលស្ថិតនៅជិតខាងកម្ពុជាមួយនេះ។
វៀតណាមមានសេដ្ឋកិច្ចធំលំដាប់ទី៤៧នៅលើពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុប (GDP) ច្រើន និងធំបំផុតទី៣៥ នៅលើពិភពលោកដោយអំណាចនៃការបញ្ជាទិញ (PPP)។ ប្រទេសនេះគឺជាសមាជិករបស់ APEC អាស៊ាន និង WTO ។
ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ តាមរយៈការធ្វើកំណែទម្រង់ ប្រទេសវៀតណាម បានផ្លាស់ប្តូរពីការគ្រប់គ្រងសេដ្ឋកិច្ច ដែលមានកំរិតទៅជាសេដ្ឋកិច្ចចំរុះ ដែលប្រើប្រាស់ផែនការទាំងពីរគឹផ្ទាល់ និងមិនផ្ទាល់តាមរយៈផែនការប្រាំឆ្នាំ។ ក្នុងរយៈពេលនោះសេដ្ឋកិច្ច បានរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅសតវត្សរ៍ទី២១ ប្រទេសវៀតណាម ស្ថិតក្នុងដំណាក់កាលមួយត្រូវបានបញ្ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ស្ទើរគ្រប់សហគ្រាសរបស់វៀតណាមទាំងអស់ គឺជាសហគ្រាសធុនតូចនិងមធ្យម (SMEs)។
ប្រទេសវៀតណាម បានក្លាយទៅជាប្រទេសអ្នកទិញនិងនាំចេញផលិតផលក្នុងវិស័យកសិកម្មឈានមុខគេ និងបានក្លាយជាទិសដៅទាក់ទាញ ការវិនិយោគបរទេសនៅតំបន់អាស៊ីអាគ្នេយ៍។
ដូចគ្នានឹងបណ្តាប្រទេសកុម្មុយនីស្តដទៃទៀតដែរ បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ សេដ្ឋកិច្ចវៀតណាម បានបាត់បង់សន្ទុះសម្រាប់ផលិតភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ប៉ុន្តែនាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចវៀតណាមពឹងផ្អែកយ៉ាងធំទៅលើការវិនិយោគដោយផ្ទាល់ពីបរទេស ដើម្បីទ្រទ្រង់ដល់ភាពតានតឹងខាងសេដ្ឋកិច្ចជាប្រចាំ។ ការវិនិយោគបរទេសលើសណ្ឋាគារ និងអចលនទ្រព្យប្រណីតៗ និងរមណីយដ្ឋាន ដើម្បីទ្រទ្រង់ឧស្សាហកម្មទេសចរណ៍លំដាប់ខ្ពស់។
យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Price water house Coopers នៅក្នុងខែកុម្ភៈឆ្នាំ២០១៧បានបង្ហាញថា វៀតណាមអាចនឹងក្លាយជាប្រទេសរីកចម្រើនឆាប់រហ័ស ក្នុងចំណោមបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើននានានៅលើពិភពលោក ជាមួយនឹងអត្រាកំណើនផលទុនជាតិសរុប ប្រចាំឆ្នាំប្រហែល៥.១ភាគរយ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះ ក្លាយទៅជាមហាអំណាចទី ២០នៅលើពិភពលោកត្រឹមឆ្នាំ ២០៥០។
ប្រទេសវៀតណាមត្រូវបានគេរំពឹងថា មានផលទុនជាតិសរុប (GDP)កើនឡើងរហូតដល់២២៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៨នេះ និងប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់២៧៤១ដុល្លារ ។ ប្រទេសនេះមានការនាំចេញច្រើន ដូចជា ខោ អាវ ស្បែកជើង ប្រេង ឈើ កាហ្វេ និង គ្រឿងភ្លើង ជាដើម ដែលនាំទៅកាន់ប្រទេសសំខាន់ៗ ដូចជាប្រទេសចិន កូរ៉េ កោះតៃវាន់ និងជប៉ុនដើម ក្នុងទំហំទឹកប្រាក់ចំនួន២១៤.០២ ពាន់លានដុល្លារ ទិន្ន័យក្នុងឆ្នាំ ២០១៧។
បន្ថែមពីនេះ ប្រទេសនេះក៏បាននាំចូលផលិតផលជាច្រើន មកពីតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងជប៉ុនជាដើម ក្នុងទំហំទឹកប្រាក់ចំនួន២១១.១ ពាន់លានដុល្លារ។
យោងតាមការជំរឿនថ្នាក់ជាតិមួយកាលពីឆ្នាំ២០១៦បានបង្ហាញថា ប្រទេសវៀតណាម ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងតំបន់អាស៊ីនេះ មានចំនួនប្រជាជនចំនួន៩២,៧លាននាក់៕