ដំណឹងល្អ! រដ្ឋាភិបាលឲ្យប្រជាជនជិះរថភ្លើងអត់គិតលុយក្នុងពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ

0

ដោយវុត្ថា

ភ្នំពេញ ក្រសួងសាធារណៈការ និងដឹកជញ្ជូនជាមួយបានប្រកាសថា ខ្លួងនឹងធ្វើការចរចារជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រប់របស់ អ្នកឧញ៉ា គិត ម៉េង នាពេលខាងមុខឆាប់ៗនេះ លើការដឹកអ្នកដំណើរតាមរថភ្លើង ក្នុងអំឡុងពេលរៀងរាល់បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ តាមសំណើរសម្តេចតេជោហ៊ុន សែននាយកដ្ឋាមន្ត្រីកម្ពុជា។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសេរសេរនៅក្នុងទំពរ័ហ្វេសបុករបស់ខ្លួននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៨ នេះ ថា“រាជរដ្ឋាភិបាលនឹងធ្វើការចរចារ និងសម្របសម្រួល ដើម្បីអាចឲ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរដោយឥតគិតថ្លៃ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្យ និងចូលឆ្នាំប្រពៃណីជាតិខ្មែរយើង”។

ប្រភពដដែលបន្តថា “នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋយើង”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងក្នុងឳកាសជួបសំណេះសំ​ណាលជាមួយសកម្មករ-កម្មការិនី រោងចក្រកាត់ដេរកន្លងទៅនេះថា “រៀងរាល់ពេលចូលឆ្នាំ និងរៀងរាល់បុណ្យភ្ជុំ ត្រូវចរចារជាមួយគិតម៉េង ទាក់ទងជាមួយនឹងកម្មករជិះរថភ្លើងដោយមិនបង់ប្រាក់សម្រាប់ការធ្វើដំណើរទៅស្រុក និងពីស្រុកមកភ្នំពេញវិញ។

សម្តេចបន្តថា “យើងពង្រាយឡានក្រុងទៀត ដើម្បីអោយប្រជាពលរដ្ឋរបស់យើងធ្វើដំណើរដោយមិនបង់ប្រាក់ក្នុងរយៈបេលភ្ជុំបិណ្ឌ និងចូលឆ្នាំ។ ការធ្វើយ៉ាងដូច្នេះ យើងរំពឹងថា យើងនឹងបង្កើតបានប្រាក់ចំណូលរបស់កម្មករ តែយ៉ាងនឹងកាត់បន្ថយការចំណា​យ​របស់កម្មករវិញ តាមរយៈសេវាដឹកជញ្ជូន”។

រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្តបន្ទាប់ បានដាក់អោយដំណើរការផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ  និងដាក់អោយដំណើរផ្លូវដែករត់ពីក្រុងភ្នំពេញទៅកំពុងសោមផងដែរ។

ផ្លូវដែករបស់កម្ពុជា ត្រូវបានអាក់ខានប្រើប្រាស់អស់រយៈពេលជាង៤០ឆ្នាំ ដោយ​សាររងការខូចខាតដោយអន្លើព្រោះតែភ្លើងសង្គ្រាម។ បច្ចុប្បន្នផ្លូវដែកត្រូវបានជួសជុល និងស្តារឡើងវិញ ដើម្បីបម្រើដល់ការដឹកជញ្ជូននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here