ដោយ ប៊ី
ភ្នំពេញៈ ប្រទេសកម្ពុជាបានបិទរាល់អាជីវកម្ម និងគណនីធនាគារ អនុញ្ញាតកម្មកររបស់កូរ៉េខាងជើងចាកចេញទាំងអស់ ដោយគោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ផ្សេងទៀតនៅចុងឆ្នាំ២០១៩ ខណៈកម្ពុជាបានអះអាងនៅក្នុងរបាយការណ៍អនុវត្តដំបូងរបស់ខ្លួន ទៅកាន់អង្គការសហប្រជាជាតិទាក់ទងនឹងការអនុវត្តច្បាប់ទណ្ឌកម្ម។
របាយការណ៍នេះដែលត្រូវបានដាក់នៅថ្ងៃទី២០ ខែ មករា ខណៈរបាយការណ៍ត្រូវបានបានចេញផ្សាយជាសាធារណៈ នៅលើគេហទំព័ររបស់គណៈកម្មាធិការដាក់ទណ្ឌកម្មអង្គការសហប្រជាជាតិ ដែលបានចុះបញ្ជីពលករកូរ៉េខាងជើងចំនួន១១៥នាក់ ក្រុមហ៊ុនចំនួន១២ ភោជនីយដ្ឋានចំនួន៨ និងសារមន្ទីរអង្គរប៉ាណូរ៉ាម៉ាដ៏ល្បីល្បាញ ក្នុងឆ្នាំ ២០១៩។
សេចក្តីណែនាំនៃរបាយការណ៍បានឱ្យដឹងថា “ប្រទេសកម្ពុជាតែងតែប្រកាន់ជំហររឹងមាំរបស់ខ្លួន ក្នុងការគាំទ្រការមិនរីកសាយអាវុធប្រល័យលោក ឆ្ពោះទៅរកការលុបបំបាត់អាវុធទាំងនេះ”។របាយការណ៍បានបន្ថែមថា “ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាបានបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនទាំងស្រុង នៅក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបានអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ លើការដាក់ទណ្ឌកម្មទាក់ទងនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ”។
ដំណោះស្រាយនៃការដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសកូរ៉េខាងជើងតាំងពីឆ្នាំ២០០៦ បានតម្រូវឱ្យមានការដាក់ស្នើរបាយការណ៍អនុវត្ត ទោះបីប្រទេសជាសមាជិកភាគច្រើន ចាប់ផ្តើមអនុវត្តតាមការទាមទារនេះបន្ទាប់ពីដំណោះស្រាយថ្មី ត្រូវបានអនុម័តក្នុងឆ្នាំ២០១៦ និង ២០១៧៕ NK News៕