ការសិក្សា៖ តម្លៃដីធ្លីនៅកម្ពុជាស្ថិតក្នុងកម្រិតទាបបើធៀបជាមួយប្រទេសដែលអភិវឌ្ឍចំនួន ៥ នៅតំបន់អាស៊ី

0

ដោយ ហ្សូលី

ភ្នំពេញ៖ បើធៀបជាមួយប្រទេសអាស៊ីដែលមានការអភិវឌ្ឍនោះ តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជាហាក់ស្ថិតនៅក្នុងកម្រិទាបនៅឡើយ។ នេះបើតាមឱ្យដឹងពីទិន្នន័យនៃគេហទំព័រ Global Property Guides ចេញផ្សាយកាលពីថ្មីៗនេះ។

យោងតាមទិន្នន័យ Global Property Guides បានឱ្យដឹងថា តម្លៃដីធ្លីជាមធ្យមនៅក្នុងទីក្រុងនៅកម្ពុជាមានតម្លៃប្រមាណចាប់ពី ២៩០០ ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ។ យោងតាមអ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុក បានឱ្យដឹងថា ទីផ្សារនៅរាជធានីភ្នំពេញនាពេលថ្មីៗនេះមានភាពនឹងថ្កល់ ដោយសារតែការផ្គត់ផ្គង់លើសនៅក្នុងទីក្រុង។

- Video Advertisement -

ចំណែកទីផ្សារដីធ្លីនៅក្នុងបណ្តារប្រទេសនៅតំបន់អាស៊ីដែលមានការអភិវឌ្ឍដូចជា ប្រទេសថៃមានតម្លៃ ៣៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឥណ្ឌា មានតម្លៃ ១០៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចិនតម្លៃ ១១.៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ នៅសិង្ហបុរីតម្លៃ១៣.៧០០ដុល្លារមេរិកក្នុងមួយម៉ែត្រការ៉េ និងនៅហុងកុងតម្លៃ២៨.៥០០ដុល្លារមេរិកក្នុងមួយម៉ែត្រការ៉េ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ឱ្យដឹងថា រហូតមកពេលនេះ ដីដែលថ្លៃជាងគេបំផុតនៅតាមបណ្ដោយផ្លូវមុន្នីវង្ស និងផ្លូវនរោត្តម ហើយតម្លៃដីអាចឡើង ទៅដល់ ៨០០០ ដុល្លារក្នុងម៉ែត្រការ៉េសម្រាប់ផ្លូវទាំងពីរនេះ។ ផ្លូវមុន្នីវង្សជាផ្លូវដែលបន្តុំដោយអគារខ្ពស់ៗ និងហាងទំនើបៗ មជ្ឈមណ្ឌលពាណិជ្ជកម្ម ធនាគារ និងមានចរន្តសេដ្ឋកិច្ចខ្លាំង។

លោកស្រីបន្តថា ខណៈដែលផ្លូវព្រះនរោត្តមជាផ្លូវគណៈប្រតិភូ និងតំបន់ពាណិជ្ជកម្មផងដែរ ហើយសម្រាប់ចរន្តសេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវនេះវិញ ក៏មានភាពខ្លាំងក្លាមិនខុសពីផ្លូវមុនី្នវង្សនោះទេ។ ចំនួននៃការទិញលក់អចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ឆ្នាំ ២០២០នេះមានការធ្លាក់ចុះនៅក្នុងទីផ្សារទាំងមូល បើធៀបនឹងឆ្នាំ ២០១៩៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here