ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករACWA នៃគំរោងផលិតថាមពល និងបន្សុទ្ធទឹកដែលមានមូលដ្ឋាន នៅអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ថាក្រុមហ៊ុនមានបំណងពង្រីកទីផ្សារថ្មីចំនួន១០ នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០ ដែលជាផ្នែកមួយនៃការវិនិយោគ១០ពាន់លានដុល្លារ។
នាយកប្រតិបត្តិនៃក្រុមហ៊ុនACWA Power លោកPaddy Padmanthan បាននិយាយថា ក្រុមហ៊ុនបានដេញថ្លៃគម្រោងថាមពលកកើតឡើងវិញ នៅក្នុងប្រទេសចំនួន ៥ រួមមានប្រទេសអេត្យូពីទុយនេស៊ី កម្ពុជា អាស៊ែបៃហ្សង់ និងអ៊ូសបេគីស្ថាន។ នេះយោងតាមកាសែត Thomson Reuters។
នាយកប្រតិបត្តិរូបនេះបន្ថែមថា ក្រុមហ៊ុនក៏កំពុងអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញនៅឥណ្ឌូណេស៊ីក្នុងតម្លៃ៥០០លានដុល្លារ និងមានគោលបំណងពង្រីកផលប័ត្ររបស់ខ្លួននៅហ្ស៊កដានី និងម៉ារ៉ុក ក៏ដូចជា ការពង្រីកប្រតិបត្តិការរបស់ខ្លួន នៅអារ៉ាប់ប៊ីសាអូឌីត និងអារ៉ាប់រួម។
ពាក់កណ្តាលនៃផលប័ត្ររបស់ក្រុមហ៊ុន ACWA Power មានមូលដ្ឋាននៅប្រទេសអារ៉ាប់ប៊ីសាអូឌីតជាមួយបណ្តាប្រទេស ដែលមានមូលនិធិទ្រព្យសម្បត្តិរដ្ឋ និងមូលនិធិវិនិយោគសាធារណៈ (PIF) ដែលកាន់កាប់២៥%របស់ក្រុមហ៊ុនក្រុមហ៊ុន៕