ក្រុមហ៊ុន​ទូរគមនាគមន៍​ខ្នាត​យក្ស​របស់​ចិន​បាន​ឈានជើង​ចូល​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ ដែល​គ្រប់គ្រង​រដ្ឋ​របស់​ចិន​ China​ Unicom​ ​បាន​បង្កើត​សាខា​នៅ​កម្ពុជា​ ដោយ​បង្កើន​ចំនួន​អង្គភាព​ខ្លួន​ជាច្រើន​នៅក្នុង​ប្រទេស​ និង​តំបន់​តាមរយៈ​គម្រោង​ខ្សែក្រវាត់​ និង​ផ្លូវ​។ នេះ​បើ​តាម​យោង​តាម​ក្រុមហ៊ុន​។

លោក​ ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​មានប្រសាសន៍​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “ប្រតិបត្តិ​ករ​ចិន​ និង​កម្ពុជា​ នឹង​ធ្វើ​ឱ្យ​ភាពជា​ដៃគូ​កាន់តែ​ស៊ីជម្រៅ​ និង​ផ្តល់​ឱ្យ​ក្រុមហ៊ុន​កម្ពុជា​ និង​ក្រុមហ៊ុន​មូលធន​ចិន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​មួយ​សេវា​បណ្តាញ​ទូរគមនាគមន៍​”។

លោក​បាន​បន្ត​ថា​ “យើង​ទន្ទឹងរង់ចាំ​ក្រុមហ៊ុន​ China​ Unicom​ នឹង​ចូលរួម​កាន់តែ​ស៊ីជម្រៅ​ការចូលរួម​របស់​ខ្លួន​ នៅក្នុង​កម្មវិធី​ឌីជីថល​នៅ​កម្ពុជា​”។

អ្នកនាំពាក្យ​ក្រុមហ៊ុន​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ លើ​គម្រោង​របស់​ក្រុមហ៊ុន​នោះ​ទេ​។ ក្រុមហ៊ុន​កម្ពុជា​នេះ​ មានឈ្មោះ​ថា​ក្រុមហ៊ុន​ China​ Unicom​ (Cambodia​) Operations​ Co​. Ltd​។

យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Unicom​ Global​ របស់​ខ្លួន​ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​ ក្រុមហ៊ុន​ China​ Unicom​ មាន​សាខា​ និង​ទីតាំង​រាប់​សិប​កន្លែង​រួមមាន​ទីក្រុង​វ៉ាស៊ីនតោន​ អង់គ្លេស​ ហូ​ឡង់​ អាល្លឺម៉ង់​ អូស្រ្តាលី​ ជប៉ុន​ មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី​ ថៃ​ សឹង្ហ​បូរី​ប្រេស៊ីល​ និង​អាហ្វ្រិក​ខាងត្បូង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here