ខុនដូប្រមាណ២៦០០០យូនីតបានដាក់ចូលនៅក្នុងទីផ្សារកម្ពុជា ខណៈវិស័យនេះកំពុងមានសន្ទុះខ្លាំង

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ទោះជានៅដើមឆ្នាំ២០២១នេះ ពន្លឺនៃសញ្ញាវិជ្ជមាននៃទីផ្សារអចលនទ្រព្យនៅមិនទាន់បង្ហាញច្បាស់នៅឡើយ ប៉ុន្តែសម្រាប់កំណើននៃការផ្គត់ផ្គង់ខុនដូនៅតែបន្តកើនឡើង ជាក់ស្ដែងនៅដើមឆ្នាំនេះកំណើននៃការផ្គត់ផ្គង់ចំនួនខុនដូសរុបនៅក្នុងទីផ្សាររួមបានកើនឡើងជិតដល់២៦០០០យូនីត។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០កន្លងទៅនេះ ការផ្គត់ផ្គង់ខុនដូថ្មីចំនួន៩៣៧យូនីតត្រូវបានដាក់បញ្ចូលបន្ថែមទៅក្នុងទីផ្សារខុនដូនៅទីក្រុងភ្នំពេញ ដែលធ្វើឱ្យការផ្គត់ផ្គង់ខុនដូសរុបមានចំនួន២៥ ៩១៤យូនីតគិតត្រឹមចុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

- Video Advertisement -

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដដែលបានឱ្យដឹងទៀតថាកាលពីចុងឆ្នាំ២០២០កន្លងទៅនេះ គម្រោងខុនដូ BaoLi Mansion ដែលមានតម្លៃមធ្យមនៅខណ្ឌ៧មករា បានផ្គត់ផ្គង់ចំនួន៦៤៤យូនីតចូលទៅក្នុងទីផ្សារ ខណៈគម្រោង Royal Park Condo មានតម្លៃសមរម្យនៅខណ្ឌទួលគោក បានផ្គត់ផ្គង់ ២៩៣យូនីតចូលទៅក្នុងទីផ្សារ។
ជាមួយនឹងកំណើននៃការផ្គត់ផ្គង់ចំនួនខុនដូខាងលើនេះក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយនេះបានបែងចែកគម្រោងខុនដូជា៣ប្រភេទរួមមានប្រភេទ “ប្រណីត ឬតម្លៃថ្លៃ” “តម្លៃមធ្យម” និង “តម្លៃសមរម្យ”។

ក្រុមហ៊ុនបានឱ្យដឹងថា តម្លៃខុនដូលំដាប់ប្រណីត មានតម្លៃជាមធ្យម ៣.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ធ្លាក់ចុះ១,១៩ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី៣។

ខុនដូតម្លៃមធ្យម មានតម្លៃជាមធ្យម២.២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ៥,៨៩ភាគរយ ខណៈខុនដូតម្លៃសមរម្យ មានតម្លៃជាមធ្យម១,៤០០ដុល្លារ ធ្លាក់ចុះ១,៥៦ភាគរយ។

សម្រាប់ទីផ្សារជួលខុនដូនៅត្រីមាសទី៤ ខុនដូលំដាប់ប្រណីតជាមធ្យមមានតម្លៃ១២,៦៩ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ធ្លាក់ចុះ០,០៨ភាគរយ និងខុនដូតម្លៃមធ្យម មានតម្លៃប្រហែល១០.២០ ដុល្លារ ធ្លាក់ចុះ៦.៧ភាគរយ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here