ចំណេះដឹង! តើ​ឯកសារ​អ្វីខ្លះ​ត្រូវបំពេញ​ដើម្បី​សុំ​លិខិតអនុញ្ញាត​សាងសង់

0

ដោយ វុត្ថា

ភ្នំពេញ៖ អ្នក​សាងសង់​ដែលមាន​បំណង​សាងសង់ ត្រូវ​មក​យក​ទម្រង់​បែបបទ និង​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ ដែល​អនុលោម​ទៅតាម​ច្បាប់​សំណង់​របស់ កម្ពុជា​ដែល​បានកំណត់។

សម្រាប់​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ អាច​ទៅសុំ​ច្បាប់ និង​ដាក់ពាក្យ​សាងសង់​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ព្រម​ជាមួយនឹង​ក្រសួង​រៀបចំ​ដែនដី នរគ​រូបនីយកម្ម និង​សំណង់។

សំណួរ តើ​អ្នកណា​អាចមាន​សិទ្ធិ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បាន?

ចម្លើយ.១. រាល់​ការស្នើសុំ​លិខិតអនុញ្ញាត​សាងសង់ លិខិតអនុញ្ញាត​សាងសង់​ពង្រីក​បន្ថែម លិខិតអនុញ្ញាត​ជួសជុល លិខិតអនុញ្ញាត​បើក​ការដ្ឋាន និង​លិខិត​បិទ​ការដ្ឋាន តម្រូវឱ្យ​ដាក់ពាក្យ​ស្នើសុំ​ដោយ​ម្ចាស់​គម្រោង។ អ្នកតំណាង​ស្របច្បាប់​អាច​ជំនួស​ម្ចាស់​គម្រោង ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត​ទាំងនោះ​បាន។

សំណួ​រៈ​តើ​ការសាងសង់​ប្រភេទ​ណាខ្លះ ដែល​មិនចាំបាច់​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយៈ រាល់​ការអភិវឌ្ឍ​អចលនវត្ថុ (ការសាងសង់) គ្រប់​ប្រភេទ​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​ជាមុន លើកលែងតែ​ការសាងសង់​ថ្មី ឬ​ការជួសជុល​លំនៅឋាន​តូចតាច​និង​ពុំមាន​លក្ខណៈ​ជាការ​ធ្វើ​ពាណិជ្ជកម្ម ដែល​ស្ថិតនៅ​ទីជនបទ​ឬ​តំបន់​ឆ្ងាយ​ពី​ផ្លូវជាតិ ផ្លូវដែក និង​ឆ្ងាយ​ពី​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេ​តិក​ភ័​ណ្ឌ​ជាតិ តំបន់​រក្សាទុក​ការពារ។

សំណួរ តើ​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ​ដែល​ប្រក់​ដំបូល​នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ​ចាំបាច់​ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់​ជាមុន​ដែរឬទេ?

ចម្លើយៈ រាល់​ការសាងសង់​ចំណតរថយន្ត ឬ​ចំណត​ម៉ូតូ​ដែល​ប្រក់​ដំបូល នៅក្នុង​បរិវេណ​ក្រុមហ៊ុន ឬ​រោងចក្រ​ដែលមាន​លិខិតអនុញ្ញាត​សាងសង់​រួចហើយ មិន​តម្រូវឱ្យ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ទេ លើកលែងតែ​ការសាងសង់​នោះ ធ្វើឱ្យប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​សុវត្ថិភាព​គ្រឿង​ផ្គុំ​សំណង់       សណ្តាប់ធ្នាប់​សាធារណៈ ឬ​ខុសពី​ការកំណត់​នៃ​គម្លាត​អប្បបរមា កំណត់ដោយ​បទ​ប្ប​ញ្ញ​តិ្ត​ជា​ធរមាន ដែល​ចាំបាច់​ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បន្ថែម។

សំណួរ  តើ​ស្ថាប័ន​ណាខ្លះ​មាន​សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត​សាងសង់?

ចម្លើយៈ សមត្ថកិច្ច​ក្នុង​ការចេញ​លិខិតអនុញ្ញាត មាន​បី​ថ្នាក់ ៖ ក.  ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់ សរុប​តូច​ជាង​ឬ​ស្មើ៥០០ម៉ែត្រក្រឡា។ ខ.  ថ្នាក់​រាជធានី ខេត្ត ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា កម្រាល​សំណង់​សរុប​ធំ​ជាង៥០០ម៉ែត្រក្រឡា ដល់៣.០០០ ម៉ែត្រក្រឡា។

គ.  ថ្នាក់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំពោះ​សំណង់​ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ធំ​ជាង៣.០០០ម៉ែត្រក្រឡា និង​គ្រប់​សំណង់​ស្ថានីយប្រេងឥន្ធនៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here