ទីផ្សារជួលការិយាលធ្លាក់ចុះនៅក្នុងត្រីមាសទី ៣នេះ

0

ដោយវុត្ថា

ភ្នំពេញ៖ ទីផ្សារជួលការិយាលនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ដោយសារមានការអូសបន្លាយយូនៃការរាតត្បាតនៃជំងឺកូវីដ ១៩ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បង្ហាញថា ចំនួននៃការជួលអគារប្រភេទ B បានធ្លាក់ចុះ ប្រមាណ -៦.៣ ភាគរយ និង -៩.៤ភាគរយ នៅក្នុងតំបន់ពាណិជ្ជកម្ម និងមិនមែនតំបន់ពាណិជ្ជកម្ម (CBD and Non-CBD) នៅក្នុងត្រីមាសទី ៣នេះ ។

- Video Advertisement -

របាយការណ៍ដដែលបន្តថា “សម្រាប់ការិយាល័យប្រភេទ C នៅក្នុងតំបន់មិនមែនពាណិជ្ជកម្ម ក៏ត្រូវបានគេកត់សម្គាល់ឃើញដែរថាមានភាពអវិជ្ជមាន ដោយធ្លាក់មក -៤.២ ភាគរយ ខណៈប្រភេទ C នៅក្នុងតំបន់ពាណិជ្ជកម្ម ត្រូវបានគេកត់សម្គាល់នូវការកើនឡើង ២.៦ ភាគរយ នៅក្នុងត្រីមាសនេះ”។

របាយការណ៍បញ្ជាក់ទៀតថា “ម្ចាស់អគារ បានបន្តកាត់បន្ថយបរិមាណ និង ផ្តល់នូវលក្ខខណ្ឌពិសេសដល់ក្រុមហ៊ុនជួល និងចរចាលើកិច្ចសន្យាថ្មី ដើម្បីរក្សាបាននូវកំណើនជួលរបស់ពួកគេ”។

នៅក្នុងអំឡុងពេលត្រីមាសទី ៣នេះ គេឃើញនូវ គម្រោងការិយាល័យចំនួន ៣ ត្រូវបានបញ្ចប់ការសាងសង់ រួមមាន គម្រោងអគារការិយាល័យ TK Central គម្រោងអគារការិយាល័ The Point និង គម្រោងអគារការិយាល័យ Sayon Phnom Penh ។ គម្រោងអគារការិយាល័យបញ្ចប់ថ្មីនេះ នឹងបន្ថែមដល់ការផ្គត់ផ្គង់ទាំងអស់ ចំនួន ៣០,០០៧ ម៉ែត្រការ៉េ។

នៅបំណាច់ឆ្នាំនេះ អត្រានៃការកាន់កាប់ទៅលើទីផ្សារជួលការិយាល័ទាំងអស់ មានការកើនឡើងខ្ពស់ចាប់តាំងពីឆ្នាំ ២០១១ ប៉ុន្តែ នៅក្នុងត្រីមាសទី ៣នេះ អាត្រាកាន់កាប់អគារិយាល័យមានចំនួន ៧៤. ៧ភាគយ ជាមួយនឹងក្តីរំពឹងថានឹងបញ្ចប់គម្រោងថែមទៀតនៅឆ្នាំ ២០២០នេះ ហើយជំនួននេះទំនងជានឹងធ្លាក់ចុះបន្ថែម។

តាមផែនការ មានគម្រោងការិយាល័យចំនួន ៨ ដែលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ នេះ ដែលនឹងធ្វើឱ្យទំហំនឹងមានការកើនឡើង ប៉ុន្តែ ការអភិវឌ្ឍន៍គម្រោងត្រូវបានពន្យាពេល (៥០០០០ ម៉ែត្រការ៉េ) ហើយនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២១ខាងមុខនេះ ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here