ដោយវុត្ថា
បាត់ដំបងៈ វិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង បង្ហាញបំណមកវិនិយោគ លើវិស័យអាកាសចរនៅខេត្តបាត់ដំបង ខណៈខេត្តមួយនេះបាននឹងកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នៅសាលាខេត្តបាត់ដំបង។
លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញអំពីគម្រោងមកវិនិយាគ លើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។
លោកបន្តថា “គំរោងនេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង”។
លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបងមានដំណើរការឡើងវិញ។ លោកបានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត៕