ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាការអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងទាន់សម័យ បុរីប៉េង អុីម បានផ្តល់ជូននូវកម្មវិធីពិសេសមិនធ្លាប់មាន ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់២ម៉ឺនដុល្លារ បន្ថែមពីលើការដូយ៉ាងសន្ធឹកសន្ធាប់ រួមមានគ្រឿងបរិក្ខា និងសម្ភារៈប្រើប្រាស់ក្នុងលំនៅដ្ឋានជាច្រើនទៀត។
នាយកប្រតិបត្តិក្រុមហ៊ុន Great Cam Asia Real Estate លោក ស បញ្ញា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ មេសាកន្លងមកថា គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបទំនើប និងទាន់សម័យ ប៉េង អុីម (Borey Peng Im) ស្ថិតនៅតំបន់ព្រៃស ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿន នៅប៉ែកខាងត្បូងរាជធានីភ្នំពេញនេះ មានចំនួនសរុប៣៣០ខ្នង ដែលសុទ្ធតែធានាបាននូវសំណង់គុណភាពខ្ពស់ ព្រោះគ្រប់សម្ភារៈសំណង់ សុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន SCG។
លោកបន្តទៀតថា “ ជាមួយនឹងភាពល្អប្រសើរ និងសក្ដានុពលនៅក្នុងតំបន់ព្រៃស គម្រោងបុរី ប៉េង អុីម ដែលទើបតែបើកសម្ពោធលក់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនគួរជាទីមោទនៈ ជាពិសេសមានការស្ញប់ស្ញែង ទៅនឹងម៉ូដលំនៅដ្ឋានដ៏ស្រស់ស្អាត ប្លែកគេ មិនធ្លាប់មានពីមុនមក”។
ជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលមានបង្ហាញពីការចាប់អារម្មណ៍គាំទ្រមកលើគម្រោង ជាពិសេស ជាការអបអរសាទរ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបុរី ប៉េង អុីម បានផ្ដល់ជូននូវកម្មវិធីដ៏អស្ចារ្យ និងភ្ញាក់ផ្អើលបំផុត ដោយការបញ្ចុះតម្លៃរហូតដល់២ម៉ឺនដុល្លារ បន្ថែមពីលើកាដូយ៉ាងសន្ធឹកសន្ធាប់ ដូចជាគ្រឿងបរិក្ខា និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ជាពិសេសមានបំពាក់ជណ្ដើរយន្តប្រអប់ នៅក្នុងលំនៅដ្ឋាន ដែលកាន់តែបង្ហាញពីភាពទាន់សម័យថែមទៀតផង។
គម្រោងរបស់បុរី លំនៅដ្ឋានបែបទំនើប ប៉េង អុីម ដែលមានទីតាំងដ៏ល្អ ផ្ដល់ផាសុកភាពខ្ពស់ក្នុងការរស់នៅ និងផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម ដែលចំណាយពេលធ្វើដំណើរត្រឹម១៥នាទីពីផ្សារទំនើប AEON3 ត្រូវបានសាងសង់ជាលំនៅ ដ្ឋានជា៣ ប្រភេទ ដែលក្នុងនោះរួមមានដូចជា ប្រភេទផ្ទះអាជីវកម្មចំនួន២០៦ខ្នង ស្ថិតនៅជាប់ផ្លូវធំ៣០ម៉ែត្រ និងមានទំហំ ៤.១ x ២២.៥ ម៉ែត្រ មានកម្ពស់រហូតដល់៤ជាន់ និងមានបំណាក់ជណ្ដើរយន្តប្រអប់រួចជាស្រេច។
ដោយឡែកក្រៅពីនេះ គឺជាប្រភេទផ្ទះវីឡាភ្លោះ និងវីឡាកូនកាត់ ស្ថិតនៅព័ទ្ធជុំវិញផ្សារទំនើបដែលអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុនផ្ទាល់ នៅលើផ្ទៃដីទំហំ៣៨០០ម៉ែត្រការ៉េ។
ចំពោះល័ក្ខខ័ណ្ឌ នៃការទិញលំនៅដ្ឋានបែបទាន់សម័យ និងស៊ីវិល័យក្នុងបុរី ប៉េង អុីម (Borey Peng Im) រាល់អតិថិជនទាំងអស់មានជម្រើសជាច្រើន ដូចជា ការទិញដោយការបង់ផ្ដាច់ បង់ជាដំណាក់កាល និងការបង់រំលោះជាមួយធនាគារ នៅក្នុងអត្រាការប្រាក់ទាបក្នុងរយៈពេលយូរ ហើយមានឱកាសទទួលបានចំណេញជាច្រើនទៀត នៅថ្ងៃខាងមុខ។
រួសរាន់ឡើង អ្នកមកមុនមានឱកាសរើសបានទីតាំងល្អមុនគេ ចំនួនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០៨១ ៥៥៥ ១៦៤ / ០៧៦ ៧៩ ៧៧ ៧៧៨៕