ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៧ និង ២៨ ខែវិច្ឆិកា ខាងមុខនេះ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមហ៊ុន Realestate.com.kh មានក្ដីរំភើបយ៉ាងខ្លាំង សូមប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យលើកទី៦ របស់យើង។ ក្រុមហ៊ុនយើងខ្ញុំរំពឹងយ៉ាងមុតមំាថា ព្រឹត្តិការណ៍ខាងមុខនេះដែលមានឈ្មោះថា «ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០» នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពនៃវិស័យអចលនទ្រព្យកម្ពុជា!

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok (ក្បែរផ្សារទំនើបអ៊ីអនម៉លទី២) នាថ្ងៃទី២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រមូលផ្ដុំនូវក្រុមហ៊ុនអភិវឌ្ឍន៍បុរី ខុនដូ និង គម្រោងអភិវឌ្ឍន៍ចម្រុះឈានមុខគេមកពីទូទាំងប្រទេសកម្ពុជា ក៏ដូចជាភ្នាក់ងារអចលនទ្រព្យ បណ្ដាធនាគារធំៗ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនទៀតក្នុងវិស័យអចលនទ្រព្យ។

- Video Advertisement -

មិនថាលោកអ្នកកំពុងស្វែងរកទិញអចលនទ្រព្យ ទិញផ្ទះដំបូង ឬ វិនិយោគផ្នែកអចលនទ្រព្យឡើយ អ្នកនឹងទទួលបានការផ្ដល់ជូនពិសេសបំផុតពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាមានឱកាសធ្វើការប្រឹក្សាយោបល់ដោយផ្ទាល់ជាមួយនឹងអ្នកតំណាងមកពីបណ្ដាធនាគារឈានមុខក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកជំនាញផ្នែកឥណទានដ៏មានបទពិសោធន៍ ដែលសម្រួលដល់ដំណើរការទិញផ្ទះក្នុងក្តីសុបិនរបស់អ្នក។

ក្នុងព្រឹត្តិការណ៍នេះផងដែរ លោកអ្នកនឹងមានឱកាសចូលរួមសិក្ខាសាលាស្តីពីបច្ចុប្បន្នភាពក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលនឹងត្រូវផ្សាយផ្ទាល់ទៅកាន់ទស្សនិកជនរាប់ពាន់នាក់ ទាំងនៅក្នុងស្រុក និងជុំវិញពិភពលោក។

ចូលរួមនៅទីតាំងដោយផ្ទាល់ ឬ ទស្សនាតាមអនឡាញ

កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន Realestate.com.kh ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការរៀបចំព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញដំបូងបំផុតក្នុងប្រទេសកម្ពុជា ដែលបានលក់ដាច់អចលនទ្រព្យសរុបជាង ១៥ លានដុល្លារអាមេរិក ត្រឹមរយៈពេល ៤ម៉ោងតែប៉ុណ្ណោះ! ដោយមើលឃើញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្រុមហ៊ុន Realestate.com.kh បានសម្រេចចិត្តក្នុងពាំនាំពិព័រណ៍អចលនទ្រព្យជាថ្មីម្តងទៀត ដោយព្រឹត្តិការណ៍បន្ទាប់នឹងត្រូវរៀបចំនៅមជ្ឈមណ្ឌល The Premier Center Sen Sok ផ្ទាល់ និងតាមបណ្ដាញអនឡាញ ពោលគឺផ្ដល់លទ្ធភាពដល់អតិថិជនទាំងនៅក្នុងស្រុក និងក្រៅប្រទេសក្នុងការទិញអចលនទ្រព្យក្នុងតម្លៃពិសេសបំផុត។

អចលនទ្រព្យក្នុងតម្លៃជាង ១១៥លានដុល្លារបានលក់ដាច់ក្នុងអំឡុងពិព័រណ៍កន្លងមករបស់ Realestate.com.kh

ព្រឹត្តិការណ៍ ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ ខាងមុខនេះ នឹងយកគំរូតាមព្រឹត្តិការណ៍កន្លងមករបស់ក្រុមហ៊ុន Realestate.com.kh។ ក្នុងអំឡុងពិព័រណ៍អចលនទ្រព្យចំនួន ៤លើក ដែលត្រូវបានរៀបចំនៅទីតាំងផ្ទាល់ អចលនទ្រព្យសរុបប្រហែល ១០០ លានដុល្លារអាមេរិកត្រូវបានលក់ដាច់ដោយបណ្ដាក្រុមហ៊ុនចូលរួមក្នុងព្រឹត្តិការណ៍ទាំង៤លើកនេះ ខណៈដែលពិព័រណ៍អនឡាញ Black Friday Property Sale លក់ដាច់ជាង ១៥លានដុលា្លរអាមេរិក។ ជារួម ពិព័រណ៍ទាំង៥លើកបានទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង ៣៥,០០០នាក់។

ក្រុមហ៊ុន Realestate.com.kh រំពឹងថាព្រឹត្តិការណ៍បន្ទាប់នឹងរក្សាសន្ទុះនៃការគាំទ្ររបស់អតិថិជន ហើយ Realestate.com.kh រំពឹងថានឹងអាចទាក់ទាញក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ច្រើនជាង ៥០ ក្រុមហ៊ុន ព្រមទាំងទទួលស្វាគមន៍អ្នកចូលរួមទស្សនាជាង ១ម៉ឺននាក់ ទាំងនៅទីតាំងផ្ទាល់ និងតាមបណ្ដាញអនឡាញ។
ពិព័រណ៍អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍អចលនទ្រព្យលេចធ្លោបំផុតក្នុងវិស័យអចលនទ្រព្យកម្ពុជា តំបន់អាស៊ាន និង ទូទាំងពិភពលោក។

ក្រុមហ៊ុនចូលរួមពិព័រណ៍ និងអ្នកឧបត្ថម្ភកម្មវិធី
ខណៈដែលពិព័រណ៍អចលនទ្រព្យកន្លងមករបស់ក្រុមហ៊ុន Realestate.com.kh អនុញ្ញាតក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ជាង ១០០ ក្រុមហ៊ុនផ្សេងគ្នា ព្រឹត្តិការណ៍នៅចុងឆ្នាំនេះវិញនឹងសម្រិតសម្រាំងយកក្រុមហ៊ុនចូលរួម ក៏ដូចជាអ្នកឧបត្ថម្ភកម្មវិធីក្នុងចំនួនជាក់លាក់មួយ ដើម្បីធានាពីគុណភាព និងការផ្ដល់ជូនពិសេសបំផុតសម្រាប់អ្នកចូលរួមទស្សនា។

លើសពីនេះទៀត Realestate.com.kh ជឿជាក់ថាសិក្ខាសាលាដែលនឹងត្រូវរៀបចំឡើងក្នុងពិព័រណ៍ខាងមុខនេះ នឹងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមទស្សនាកាន់តែច្រើនជាងមុន ខណៈដែលអ្នកស្វែងរកទិញអចលនទ្រព្យ និងវិនិយោគិនសុទ្ធសឹងតែចង់ដឹងពីការផ្លាស់ប្តូរសំខាន់ៗនៃផ្នែកច្បាប់អចលនទ្រព្យ គោលនយោបាយរាជរដ្ឋាភិបាល ស្ថានភាពបច្ចុប្បន្ននៃទីផ្សារ ក៏ដូចជាឱកាសថ្មីៗនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។Realestate.com.kh នឹងបម្រុងទុក ១ភាគ៤ នៃបរិវេណព្រឹត្តិការណ៍ទាំងមូលសម្រាប់រៀបចំសិក្ខាសាលាទាំងអស់នេះ។
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការជួលស្តង់ ឬ ចូលរួមឧបត្ថម្ភក្នុងពិព័រណ៍នេះ សូមប្រញាប់រួសរាន់ឡើយ ព្រោះចំនួនមានកំណត់!
សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងបុរី ឬ ដីឡូតិ៍៖
កញ្ញា Mey Soun (ភាសាខ្មែរ / ភាសាអង់គ្លេស)
[email protected]
+855 77 241 285
សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូ ឬ គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ចម្រុះ៖
លោក Nin Kang (ភាសាខ្មែរ / ភាសាចិន)
+855 78 637 323 / +855 93 552 305
សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូ ឬ គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ចម្រុះ៖
លោក James Whitehead (ភាសាអង់គ្លេស)
[email protected]
+855 086 972 061

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here