លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal លើកឡើងពីបច្ចុប្បន្នភាពទីផ្សារ និងឱកាសវិនិយោគអចលនទ្រព្យ ក្នុងកិច្ចសម្ភាសពិសេសថ្ងៃនេះ

0

ដោយ ហ្សូលី

ភ្នំពេញ៖ នៅថ្ងៃនេះគេហទំព័រ Propertyarea.asia មានកិត្តិយសដែលលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ផ្តល់កិច្ចសម្ភាសន៍ពិសេស។

លោកឧកញ៉ានឹងរៀបរាប់ប្រាប់ ពីឱកាសវិនិយោគអចលនវត្ថុ និងបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ ជាពិសេសលោកឧកញ៉ាបង្ហាញទស្សនៈវិជ្ជភាព ទៅលើសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ចង់ដឹងលម្អិតបែបណាខ្លះ សូមរង់ចាំតាមដានទស្សនាកិច្ចសម្ភាសន៍នេះ ដែលចេញផ្សាយនៅម៉ោង៧ល្ងាច ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០២០នេះ ធ្វើឡើងដោយគេហទំព័រ Propdertyarea.asia និង Cambodiafinancialtimes.com ផ្តាច់មុខ។

កិច្ចសម្ភាសនេះនឹងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផេក Property Area Asia ,Cambodia Financial Times និងផេក អ្នកជំនាញលក់អចលនទ្រព្យ។

កម្មវិធីនេះបានទទួលបានការឧបត្ថម្ភពី គម្រោងខុនដូ Urban Village ធនាគារហត្ថា ក្រុមហ៊ុន KW Sam SN ក្រុមហ៊ុន CEA និងក្រុមហ៊ុន Khmer Foundation Appraisal៕

LEAVE A REPLY

Please enter your comment!
Please enter your name here