វិស័យ​អចលនទ្រព្យ​នៅក្នុង​តំបន់​វាលវែង​ខេត្តពោធិ៍សាត់ កំពុងមាន​សកម្មភាព​រីកចំរើន

0

ដោយ វឌ្ឍនៈ

ភ្នំពេញ៖ វិស័យ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​វាលវែង​នៃ​ខេត្តពោធិ៍សាត់ បាន​និង​កំ​កុង​មាន​សកម្មភាព​រីកចំរើន​ទាំង​ការទិញ និង​លក់ ដែល​ជំរុញ​ឱ្យ​វិស័យ​ដីធ្លី​នៅក្នុង​តំបន់​មាន​មាន​កំណើន​ជា​បន្តបន្ទាប់ និង​បន្ទាប់ពី​មាន​ហេ​ដ្ឋា​ច​នា​រចនាសម្ព័ន្ធ​ស្អាត​ព្រម​គម្រោង​អភិវឌ្ឍន៍​ជាច្រើន។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលវត្ថុ​កម្ពុជា ប្រាប់​គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះ​ថា សកម្មភាព​នៃ​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​វាលវែង​បាន​នឹង​កំពុង​រីកចំរើន ដោយសារតែ​តំបន់​នេះ ជា​តំបន់​ថ្មី ហើយ​មាន​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មី​ជាច្រើន​ទៅកាន់​ទីនោះ។

លោក​បន្តថា “មាន​កត្តា​មួយចំនួន​ដែល​ធ្វើឱ្យ​តំបន់​មានការ​រីកចំរើន គឺជា​តំបន់​ថ្មី ដែលជា​ឱកាស​សម្រាប់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​មាន​ធនធានធម្មជាតិ​ច្រើន ដោយមាន​ភ្នំ​ព័ទ្ធជុំវិញ​អមដោយ​ផ្លូវ​ស្អាត” ។

លោក​បន្ថែមថា  “ប៉ុន្តែ​ទោះយ៉ាងណា​តំបន់​នេះ​រីកចំរើន​ទៅលើ​ដី​សម្រាប់​វិនិយោគ​លើ​វិស័យ​កសិកម្ម ប៉ុន្តែ សម្រាប់​ដី​ឧស្សាហកម្ម​វិញ​មិនទាន់​រីកចំរើន​នៅឡើយ​ដោយ​ទាមទា​ក្នុង​រយៈពេល​យូ​បន្ថែមទៀត” ។   លោក​បន្ថែមថា “តំបន់​នេះ តម្លៃ​ដីធ្លី​នៅមាន​ស្ថានភាព​ធូ​ថ្លៃ​ទៅតាម​ប្រភេទ​ដី គឺ​ក្រោម ១ ដុល្លារ ឬ ១ ដុល្លារ​កន្លះ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដូច្នេះហើយ​បានជា​វិនិយោគិន​សម្រុក​ទៅ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​តម​ប់​នោះ” ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ១០ កាលពីពេលថ្មីៗនេះ​ថា នៅ​ថ្ងៃ​ខាងមុខនេះ អាស្រ័យ​ដោយ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​មាន​ភាពល្អប្រសើរ បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន ជាពិសេស​មាន​បណ្តាញ​អគ្គិសនី​គ្រប់គ្រាន់ តំបន់​វាលវែង​អាច​នឹងមាន​ការអភិវឌ្ឍ​ក្នុង​កម្រិត​ខ្ពស់។

សម្ដេច​តេ​ជោ​បន្តថា “តំបន់​នេះ​ស្ថិតនៅ​ចំ​ចំណុចកណ្តាល ចឹ​ង​កុំ​នាំគ្នា​លក់​ដី….លក់​ក៏​លក់ អាណា​ត្រូវប៉ាន់​លក់…ដើម្បី​ឱ្យគេ​ធ្វើ​សណ្ឋាគារ ធ្វើ​រោងចក្រ​នៅ​ថ្ងៃក្រោយ” ។ សម្ដេច​បន្តថា “បន្តិចទៀត អាច​នឹងមាន​រោងចក្រ​បង្កើត​នៅ​កន្លែង​នេះ ព្រោះ​វា​ងាយស្រួល ក្នុងការ​ដឹកជញ្ជូន​ចេញ​ធ្លាក់​ទៅ​ខេត្ត​ត្រាត ទៅ​ចុះ​នៅ​សមុទ្រ​ទឹក​ជ្រៅ ហើយ​តំបន់​ទាំងនេះ ជា​តំបន់​ដែលមាន​ផ្លូវ​ដឹកជញ្ជូន មាន​ទាំង​អគ្គិសនី ចឹ​ង​ទេ​នៅ​ថ្ងៃក្រោយ​អាច​នឹង​ក្លាយទៅជា​កន្លែង​ដែលមាន​ការអភិវឌ្ឍ​មួយ​ក្នុង​កម្រិត​ខ្ពស់” ។

ផ្លូវជាតិ​លេខ៥៥ ដែល​ពត់ពេន​ប្រៀបបាន​ដូច​អន្ទង់អាំង ឬ​ហៅថា បុប្ផា​លាក់ខ្លួន ចាប់តាំងពី​ដាក់ឱ្យ​ដំណើការ  និង តំបន់ភ្នំ ១៥០០ គឺជា​គោលដៅ​ទេសចរណ៍​មួយ​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ខ្ពស់​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​មានរ​ម្មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ថ្មដា​តូច មាន​ចម្ងាយ ៥០គីឡូម៉ែត្រ​ពី​ទីរួមស្រុក​វាលវែង និង​មាន​ចម្ងាយ១៥៣គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តពោធិ៍សាត់ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងបរិស្ថាន​ក៏បាន​ដាក់ចេញ​ផែនការ នូវ​ការអភិវឌ្ឍន៍​តំបន់ការពារធម្មជាតិ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស នៃ​តំបន់​វាលវែង​នេះ​ទៅជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​សម្រាប់​បំរើ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here