សមាគមគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុអះអាងថានៅតែបន្តផ្តល់សេវាកម្មដល់សាធារណៈជនទោះជាមានបញ្ហាCovid19

0

ដោយៈរ៉ាណេត

ភ្នំពេញៈ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងរួមគ្នាថា នៅតែបន្តបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ជូនដល់សាធារណជនទាំងអស់គ្រប់ពេលវេលា ដោយគ្រប់ស្ថានភាពទាំងអស់មិនមានការផ្អាក ឬឈប់សម្រាកដោយ​សារ​វិបត្តិជំងឺ Covid-19 នោះឡើយ។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរ​ញ្ញវត្ថុកម្ពុជា ចេញសេចក្ដីប្រកាសរួមគ្នាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០នេះថា គ្រឹះ​ស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាំងអស់ទូទាំងប្រទេស នៅតែបម្រើនិងផ្តល់សេវាកម្មរបស់ខ្លួនជូនដល់អតិថិជន ក៏ដូចជាសាធារណៈជនតាមរយៈហេដ្ឋារចនាសម្ព័ន្ធ ៤ ប្រភេទដូចខាងក្រោម ១) សាខា-ការិយាល័យរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បើកបម្រើសេវាជូនអតិថិជន និងសាធារណៈជននៅរាល់ម៉ោងធ្វើការទូទាំងប្រទេស ចាប់ពីថ្ងៃចន្ទ រហូដល់ថ្ងៃសុក្រ ។

សំគាល់ៈ គ្រឹះស្ថានធនាគារពណិជ្ជមួយចំនួន ក៏មានការផ្តល់សេវាកម្មបន្ថែមរហូតដល់ព្រឹកថ្ងៃសៅរ៍ផងដែរ។

២) សេវាកម្មធនាគារអេឡិចត្រូនិក ៖ មានស៊ីន អេធីអឹម និងម៉ាស៊ីនឆូតកាត ដែលបំរើសេវាជូនអតិថិជន២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ ៣)សេវាកម្មធនាគារ អ៊ីនធើណិត (Internet Banking) ៖ អតិថិជន និងសាធារណៈជនអាចប្រើប្រាស់សេវាកម្មធនាគារ អ៊ីនធើណិត ដោយខ្លួនឯង បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

៤) សេវាកម្មធនាគារ ឌីជីថល តាមទូរស័ព្ទដៃ ៖ អតិថិជន និងសាធារណៈជនអាចប្រើ​ប្រាស់សេវាកម្មធនាគារ ឌីជីថលតាមទូរស័ព្ទដៃ ដោយខ្លួនឯងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here