សាលាអចលនទ្រព្យកម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការជួយដល់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ

0

ដោយគង់់ សូរិយា

ភ្នំពេញៈ សាលាអចលនទ្រព្យកម្ពុជាដែលបណ្តុំដោយអ្នកជំនាញល្បីៗ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងនាមជាភ្នាក់ងារ និងវិនិយោគលើវិស័យអចលនទ្រព្យបាននិងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់អ្នកនៅក្នុងវិស័យនេះ ឲ្យមានភាពរីកចម្រើន និងទទួលបានជោគជ័យ។

លោក ខាត់ បូរ៉ា នាយកប្រតិបត្តិសាលាអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍​ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ កុម្ភៈនេះថា ដើម្បីជួយដល់បងប្អូនដែលជាសមាជិករបស់សាលអចលនទ្រព្យកម្ពុជា និងអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ សាលាអចលនទ្រព្យកម្ពុជាបានរៀបចំផែនការសម្រាប់ឆ្នាំ2020នេះ ក្នុងការជ្រើសរើសសមាជិកសាលាអចលនទ្រព្យកម្ពុជាចំនួន 480រូប ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ សំណង់ និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។​

លោកបានបន្តដែរថា “នៅក្នុងឆ្នាំនេះ សាលាអចលនទទ្រព្យកម្ពុជាបានរៀបកម្មវិធីបង្វឹកជាពិសេសជាច្រើនរៀងរាល់ខែ ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសក្តានុពលពីរគឺ សៀមរាប និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ”។​លោកបន្ថែមថា “លើសពីនេះទៅទៀតសាលាបានជ្រើសរើស និងសំរិតសំរាំងគ្រូបណ្តំបណ្តាល និងវាគ្មិនជំនាញ និងមានបទពិសោធន៍ច្រើនផងដែរ”។

សាលាអចលនទ្រព្យកម្ពុជា ជាស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកអចលនទ្រព្យដែលសហការយ៉ាងជិតស្និទ ជាមួយ​សមាគមអចលនទ្រព្យ​ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ម្ចាស់អចលនទ្រព្យ ធនាគារ ក្រុមហ៊ុនវិនិយោគ អ្នកវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ សាលាអចលនទ្រព្យ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ និងអជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើនគុណភាពធនធានមនុស្សក្នុងវិស័យអច​លនទ្រព្យ​ បង្កើនប្រាក់ចំណូលបានលឿនសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរីកចម្រើន និងកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។

ជាសមាជិកសាលាអចលនទ្រព្យកម្ពុជា បងប្អូននឹងទទួលបាន៖

  1. បង្វឹកអោយក្លាយជាអ្នកពូកែរកស៊ីក្នុងវិស័យអចលនទ្រព្យកំរិតកំពូល។
  2. ពង្រីកបណ្តាញទិញលក់អចលនទ្រព្យឲ្យកាន់តែទូលាយ និងបង្កើនប្រាក់ចំណូលកាន់តែលឿន។
  3. ទទួលបានការបង្វឹកឡើងវិញពេញមួយជីវិតដោយមិនបាច់បង់ថ្លៃសិក្សា។
  4. ទទួលបានការប្រឹក្សាពីសាលាជាបន្តបន្ទាប់ដោយឥតគិតថ្លៃសម្រាប់រយៈពេលពេញមួយជីវិត។
  5. មានបណ្តាញសមាជិកអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យទូទាំងប្រទេស ជួយគាំទ្រជ្រោមជ្រែងគ្នា សហការគ្នាទៅវិញទៅមក។
  6. វិនិយោគថវិកាតិច ទទួលបានអត្ថប្រយោជន៍ច្រើនជាងការចូលបង្វឹកតាមវគ្គនីមួយៗ។
  7. ក្លាយជាសមាជិកផ្សារណាត់អចលនទ្រព្យ Estate Xchange។

ចំពោះបងប្អូនដែលមានបំណង ចង់ចូលជាសមាជិករបស់សាលាអចលនទ្រព្យកម្ពុជា អាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ 077 456 001 / 081 456 001 / 088 2000 168៕

LEAVE A REPLY

Please enter your comment!
Please enter your name here