សេដ្ឋកិច្ច​សកលលោក​នឹង​ឈានដល់​ការខាតបង់​រហូតដល់៤ទ្រី​លាន​ដុល្លារ ដោយសារ Covid-19

0

ដោយ ហ្សូ​លី

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​កំពុង​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី នឹង​ថយចុះ​ខ្លាំង​នៅ​ឆ្នាំ២០២០ ដោយសារ​ផលប៉ះពាល់​ខ្លាំង​នៃ​វីរុស​ឆ្លង Covid-19 ខណៈដែល​សេដ្ឋកិច្ច​អាច​នឹងមាន​ផលប៉ះពាល់​ប្រមាណ៤លាន​លាន​ដុល្លារ (៤,១ទ្រី​លាន​ដុល្លារ)។ នេះ​បើតាម​របាយការណ៍​ព្យាករណ៍​ថ្មី របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ ២០២០នេះ។

កំឡុង​ខែ​មុន ការព្យាករណ៍​មាន​ត្រឹម​ប្រមាណ២ទ្រី​លាន​ដុល្លារ​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​វា​បាន​ហក់​ឡើងដល់៤ទ្រី​លាន​ដុល្លារ​ទៅហើយ។ ទិន្នផល​សរុប​សកល​លោក​បាន​ធ្លាក់ចុះ​ចន្លោះ​ពី ២,៣ ភាគរយ ដល់ ៤,៨ ភាគរយ ហើយ​អាច​នឹង​ស្តារ​ត្រឡប់មកវិញ​នៅក្នុង​ឆ្នាំ២០២។ នេះ​បើតាម​របាយការណ៍​ដដែល​បានបញ្ជាក់។

ការប៉ាន់ស្មាន​នេះ បានធ្វើ​ការវិវត្ត​ព័ត៌មាន​បន្ថែម​កាលពីថ្មីៗនេះ ឆ្លុះបញ្ចាំង​ពី​រោគរាតត្បាត ចំណាត់ការ​នយោបាយ​មួយចំនួន និង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ចេញចូល​ទូទាំង​សកលលោក និង​ទិន្នន័យ​បង្ហាញ​ពី​ការប៉ះពាល់​សកម្មភាព​សេដ្ឋកិច្ច​ប្រទេស​ចិន។

អ្វីដែល​គួរកត់សម្គាល់​មួយទៀត​នោះ គឺ​ការព្យាករណ៍​នេះ​មិន​រួមបញ្ចូល​កត្តា​ដូចជា​ការរំខាន​នៃ​ការ​ផ្គង់​ផ្គង់ ភាពរ​អាក់រ​អូ​ល​ការចំណាយ ថ្លៃ​សេវា​សុខភាព​បន្ទាន់ និង​ការខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ ទៅលើ​វិស័យសេដ្ឋកិច្ច​និង​អប់រំ​នោះទេ។ យ៉ាងណាមិញ នៅ​ឆ្នាំ ២០២១ សេដ្ឋកិច្ច​អាច​នឹង​ហក់​ឡើងដល់៦ភាគរយ​វិញ បើសិនជា​មេរោគ Covid-19 បញ្ចប់​នៅក្នុង​ឆ្នាំ២០២០ ។

ចំណែកឯ​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​ឧស្សាហកម្ម​របស់​តំបន់​អាស៊ី ដូចជា ប្រទេស​ចិន ក្រុង​ហុងកុង សាធារណរដ្ឋ​កូរ៉េខាងត្បូង សិង្ហ​បុរី និង តៃប៉ិ នឹង​ហក់​ឡើងដល់ ៦.៧ភាគរយ​នៅ​ឆ្នាំ២០២១ ។

ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB លោក Yasuyuki Sawada បាន​មានប្រសាសន៍ថា ទស្សនវិស័យ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក នឹង​ក្នុង​តំបន់​អាស៊ី​មួយចំនួន គឺ​មិនមាន​ស្ថានភាព​ប្រាកដប្រជា​នោះទេ ដោយសារ​ការវិវឌ្ឍ​ន៍​នៃ​ជំងឺ​រាតត្បាត​ពិភពលោក Covid-19 ។

លោក​បន្តថា “កំណើនសេដ្ឋកិច្ច​អាច​ថយចុះ​លឿន ហើយ​ងើប​ឡើងវិញ​យឺត​ជាង​អ្វីដែល​បាន​ព្យាករណ៍​បច្ចុប្បន្ន។ លោក​បន្ថែមថា “ប៉ុន្តែ​យ៉ាងណា ADB នឹង​ព្យាយាម​សម្របសម្រួល​ចាំបាច់ ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​សេដ្ឋកិច្ច​ក្នុង​រដូវ​នេះ ជាពិសេស​សម្រាប់​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here