ដោយគង់ សូរិយា
ភ្នំពេញៈ អាគារសហកម្មសិទ្ឋ និងពាណិជ្ជកម្មធំៗចំនួនបី ដែលមានកំពស់ជាង២០០ម៉ែត្រ នឹងបញ្ចប់ការសាងសង់់និងអាចដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ខាងមុខនេះ។
អាគារពាណិជ្ជកម្ម និងសហកម្មសិទ្ឋទាំងនោះរួមមាន អាគារGolden Tower42, Morgan Towerនៅលើទីក្រុងកោះពេជ្រ និងអាគារThe PeAkដែលដំណើរការសាងសង់យឺតជាងការគ្រោងទុក។
គំរោងGold Tower
អាគារពាណិជ្ជកម្មចម្រុះនេះ ជាអាគារដែលសាងសង់យូរជាងគេ នៅទីក្រុងភ្នំពេញ ដោយសារវិបត្តិសេដ្ឋកិច្ចពីរលើកគឺនៅឆ្នាំ២០០៨ និងវិបត្តិពាណិជ្ជកម្មនៅឆ្នាំ២០២០ បានលងអាគារនេះម្តងទៀត ដែលធ្វើឲ្យគំរោងនេះបានពន្លឺតការសាងសង់។
គំរោងនេះ បានវិនិយោគដោយក្រុមហ៊ុនYUNWOOរបស់សាធារណៈរដ្ឋកូរ៉េ ដែលគ្រោងចំណាយទុន២៤០លានដុល្លារ។ គំរោងនេះគ្រោងបញ្ចប់ចុងឆ្នាំ២០២០ ប៉ុន្តែផ្អែកលើល្បឿននៃការសាងសង់ ធ្វើឲ្យគំរោងនេះពន្យាពេលក្នុងការបញ្ចប់តាមផែនការរបស់ខ្លួន។
Gold Tower42 ដំបូងឡើយគ្រោងសាងសង់កំពស់៤២ជាន់ ប៉ុន្តែក្រោយមកបានបង្កើនជំនួនជាន់ដល់៤៧ជាន់ និងមានកំពស់ជាង២០០ម៉ែត្រ។ គំរោងនេះរួមមានផ្សារទំនើប ការិយាល័យ មន្ទីរពេទ្យ និងអាគារសហកម្មសិទ្ឋ។
គំរោងThe PeAk
គំរោងនេះ បានប្រកាសចំណាយទុនវិនិយោគ រហូតដល់៥០០លានដុល្លារ មានអាគារចំនួនបី កំពស់៥៥ជាន់ ដែលរួមបញ្ចូលនូវការិយាល័យ ខុនដូ ផ្សារទំនើបThe Capital មកពីប្រទេសសឹង្ហបុរី និងសណ្ឋាគារកម្រិតផ្កាយ៥ Shangri-La ដែលជាសណ្ឋាគារល្បីឈ្មោះនៅអាស៊ី។
មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនWorld Bridge International និងក្រុមហ៊ុនOxley Holding ដែលជាក្រុមហ៊ុនលំដាប់យក្សមកពីប្រទេសសឹង្ហបុរី។
តាមផែនការគំរោងនេះ នឹងបញ្ចប់ចុងឆ្នាំនេះ ប៉ុន្តែដោយសារការផ្លាស់ប្តូរក្រុមហ៊ុនសាងសង់ បានធ្វើឲ្យគំរោងនេះយឺតជាងផែនការគ្រោងទុក។
The PeAk ជាImageមួយ នឹងជួយលើកកំពស់សោភ័ណភាព និងផ្តល់ទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិនអន្តរជាតិ។
គំរោងMorgan Tower
Morgan Towerស្ថិតនៅលើទីក្រុងកោះពេជ្រ បានពន្លឿនការសាងសង់ទាំងយប់ទាំងថ្ងៃ ដែលវានឹងបញ្ចប់តាមផែនការរបស់ខ្លួននៅចុងឆ្នាំ២០២១។ គម្រោងនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនMorgan Groupដែលបោះទុនវិនិយោគប្រមាណ២០០លានដុល្លារអាមេរិក។
គំរោងនេះក៏ជាគំរោងប្រើប្រាស់ចម្រុះ ប៉ុន្តែភាគច្រើនជាយូនីតខុនដូ។ គំរោងនេះមានកំពស់សរុបជាង២០០ម៉ែត្រផងដែរ៕