ដោយ ហ្សូលី
ភ្នំពេញៈ ឈានចូលដល់យុគសម័យថ្មី របៀបរបបនៃការរស់នៅមានការផ្លាស់ប្តូរនិងវិវត្តបន្តិចម្តងៗ ខណៈប្រជាជនកម្ពុជា មានការយល់ដឹងជ្រៅជ្រះអំពីផាសុកភាពរស់នៅ។ ហេតុនេះ កំណើននៃការផ្គត់ផ្គង់តម្រូវការនៃប្រភេទលំនៅដ្ឋាន កើនឡើងគួរឱ្យកត់សម្គាល់។
លោកស្រី តាំង ហ៊ួរ នាយិកា ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Amatak Property Service បានមានប្រសាសន៍កាលពីថ្មីៗនេះថា ប្រភេទផ្ទះវីឡាកូនកាត់ត្រូវបានក្រុមហ៊ុនអភិវឌ្ឍផ្គត់ផ្គង់តម្រូវការ និងនាំចូលរចនាបថចូលមករយៈពេលយូរគួរសមដែរហើយ។
លោកស្រីបន្តថា សម្រាប់អ្នកមានជីវភាពមធ្យម ជាគ្រួសារមានសមាជិកតិច ភាគច្រើនចាប់អារម្មណ៍ជាមួយប្រភេទផ្ទះនេះ ដោយហេតុថា វាមានតម្លៃសមរម្យ រចនាបថស្រស់ស្អាត និងទាន់សម័យជាងផ្ទះល្វែងបន្តិច។ ទន្ទឹមនេះ ប្រភេទលំនៅដ្ឋានផ្ទះវីឡាកូនកាត់អាចផ្តល់ផាសុកភាពដល់អ្នករស់នៅបានផងដែរ។
ជាមួយគ្នានេះបុរី អូរ៉ូរ៉ា ស៊ីធី ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានមានឈ្មោះល្បីល្បាញ និងទទួលបានការកោតសរសើរច្រើនពីសំណាក់អតិថិជន អំពីគុណភាពសំណង់ ក៏បានពាំនាំប្រភេទវីឡាកូនកាត់ជូនដល់អតិថិជន ជាមួយរចនាបថស្តង់ដាប្រទេសអូស្រា្តលី។ ផ្ទះវីឡាកូនកាត់នេះ មានវត្តមានយ៉ាងសង្ហារនៅក្នុងគម្រោងទី ២ របស់បុរី អូរ៉ូរ៉ា ស៊ីធី ស្ថិតនៅជាប់មាត់ផ្លូវជាតិលេខ៥១ ក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលជាតំបន់កំពុងរីកមុខមាត់ និងទាក់ទាញគម្រោងអភិវឌ្ឍធំៗជាច្រើន។
ផ្ទះវីឡាកូនកាត់នេះ ត្រូវបានសាងសង់ឡើង ជាមួយការខិតខំនិងយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព របស់ក្រុមវិស្វករ និងក្រុមការងារគ្រប់ផ្នែកនៃបុរី អូរ៉ូរ៉ា ស៊ីធី។ អតិថិជន នឹងរស់នៅជាមួយភាពកក់ក្តៅ និងផាសុកភាពខ្ពស់ ជាពិសេសគ្មានការព្រួយបារម្ភអំពីបញ្ហាសំណង់នាថ្ងៃអនាគតឡើយ។ កាន់តែលេចធ្លោ ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល មិនស្មុគស្មាញ មានការបត់បែនទៅតាមស្ថានភាពអតិថិជន។
បុរីអូរ៉ូរ៉ា ស៊ីធី គម្រោងឧត្តុង្គ ឈានចូលដល់ដំណាក់កាលបុកគ្រឹះហើយ មិនតែប៉ុណ្ណោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងបុរី ប្រព័ន្ធលូ និងប្រព័ន្ធទឹកភ្លើង មានការតភ្ជាប់ស្របតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគុណភាពជានិច្ច។
ទីតាំងភូមិសាស្ត្រទៀតសោត មានភាពទាក់ទាញ ដែលស្ថិតនៅជាប់មាត់ផ្លូវជាតិលេខ៥១ ដែលជាបណ្តាញផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាច្រើន ងាយស្រួលក្នុងការដឹកជញ្ជូន និងជាចរន្តសេដ្ឋកិច្ចជាតិដ៏សំខាន់។ នៅខាងក្រោយបុរី អូរ៉ូរ៉ា ស៊ីធី មានរោងចក្រផលិតចំណីសត្វដ៏ធំសម្បើម ផ្តល់ឱកាសឱ្យអតិថិជន អាចប្រកបមុខរបររកស៊ីបានគ្រប់ប្រភេទ និងទទួលបានផលចំណេញខ្ពស់ ក្នុងការវិនិយោគនាពេលអនាគត៕