ក្បួនហុងស៊ុយទិញ​អចលនទ្រព្យ បាន​ចំណេញខ្ពស់​​និង​មិនជាប់គាំង​

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ ក្បួនហុងស៊ុយ (Feng shui) គឺ​ជា​ជំនឿ​ដ៏សំខាន់​ មិនថា ក្នុង​ការ​រកស៊ីទទួល​ទាន ការ​ទិញ​លក់​របស់​របរ ឬ​អចលនទ្រព្យលំនៅឋាន​ ផ្ទះ ដីធ្លី ជា​ពិសេសក្នុង​ចំណោម​អតិថិជន​ដែល​ជាជនជាតិចិន ឬ​កាត់ខ្សែ​ស្រឡាយចិន។​

 

អ្នក​ជំនាញ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ម្ពុជា​ ដែល​មាន​ជំនឿ​នៅ​ក្នុង​ការ​​ប្រើប្រាស់​ក្បួន​ហុងស៊ុយ​ក្នុង​ការ​ទិញ ​លក់ និង​អភិវឌ្ឍ​អចលនទ្រព្យ​​បាន​ចែក​រំលែក​នូវ​វិធី​សាស្ត្រ​ក្នុង​ក្បួន​ហុងស៊ុយ​សំខាន់ៗ មុន​នឹង​សម្រេច​ចិត្ត​ទិញ​ លក់​ ឬ​សាងសង់​នូវ​អចលនទ្រព្យ​ប្រភេទ​ណាមួយ​។​

 

លោក​ឧកញ៉ា​បណ្ឌិត គីម​ ហ៊ាង ប្រធាន​ KW Cambodia ដែល​ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ជាច្រើន​គម្រោង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចែក​រំលែក​ថា បើ​តាម​ក្បួន​ហុងស៊ុយ​ ដែល​លោក​បណ្ឌិត​ធ្លាប់​ប្រើប្រាស់​កន្លង​មក មាន​​ហុង​ស៊ុយ​មួយ​ចំនួន​​ ដែល​គួរ​ពិចារណា​មុន​នឹង​ទិញ​ដីធ្លី​ឬ លំនៅឋាន​ ​ដោយ​ត្រូវ​មើលទីតាំង និង​ហ្សូន​។​

 

នៅពេល​ទិញ​ត្រូវ​ប្រាកដចិត្ត​ថា ទីតាំង​ដែលទិញ​អាចលក់ចេញ​បាន​ សម្រាប់​ទីតាំង ទី​១ គឺ​គួរ​ជៀសវាង​ទីតាំង​ផ្លូវទាល់ ទី២ គួរ​ជៀសវាង​​អចលនទ្រព្យ​ដែល​បែរមុខទៅ​ទិសខាង​លិច។

 

លោក​ឧកញ៉ា​បណ្ឌិត មាន​ប្រសាសន៍ថា “មានទីតាំងមួយចំនួនដែលបងប្អូនគួរពិចារណា ទី១ ដីទាំងឡាយណានៅចុងគេផ្លូវទាល់ មិនគួរទិញ ព្រោះជាទីតាំងដែលលក់មិនងាយចេញទេ”។

 

ឧកញ៉ា​បណ្ឌិតបន្តថា ហុងស៊ុយទី២ ដីដែលបែរមុខទៅទិញខាងលិចគួរ​ជៀសវៀង ដោយទិសដែលល្អបំផុតទី១ គឺ ទិសខាងកើត ទី២ ខាងជើង ទី២ ខាងត្បូងទី៤ ខាងលិច ចុងក្រោយគឺផ្លូវទាល់។ មូលហេតុ​ដែល​ទិស​ខាង​កើត​ជា​ទីតាំង​ល្អ ព្រោះ ទិសខាងកើតជាទិសនៃពន្លឺពេលព្រឹក ដែលជាទិសនៃពន្លឺស្រស់ស្រាយ ចំណែកទិសខាងលិចគឺជាទិសនៃពន្លឺនាពេលល្ងាចជាពន្លឺមិនសូវល្អ។

ឧកញ៉ា​បណ្ឌិតបញ្ជាក់ថា “អញ្ចឹងពេលទិញអចលនទ្រព្យ ទិសខាងកើតគឺលេខ១ បើទិសខាងកើតឆៀងខាងជើងគឺល្អតែម្តង”។

ចំណុច​សំខាន់់ទី២ លោកបណ្ឌិត​បញ្ជាក់ថា គួរ​មើល​លើ​​ហ្សូន ឬ​តំបន់​នៃ​ដីធ្លី​នៃ​អចលនទ្រព្យ​នោះ គួរទិញ​ប្រភេទដីលំនៅឋាន ជាប្រភេទអចលនទ្រព្យដែលមិនងាយជាប់គាំង ហើយប្រសិនបើប្រភេទដីលំនៅឋានដែលមានទីតាំងក្បែរផ្សារទៀតនោះកាន់តែល្អប្រសើរបំផុត ព្រោះវាជាទីតាំងតម្រូវការខ្ពស់។ ប៉ុន្តែដីប្រភេទកសិកម្ម ជាប្រភេទដីដែលមិនងាយឡើងថ្លៃ និងមានផលចំណេញមិនសូវខ្ពស់ឡើង។

 

លោកបណ្ឌិតបញ្ជាក់ថា ” ហាមទិញផ្លូវទាល់ បែរមុខទៅទិញខាងលិច។ ដីដែលគួរទិញបែរទៅទិសខាងកើត ឬខាងជើង ហើយនៅក្បែរផ្សារជាដីលំនៅឋាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here