អ្នកជំនាញបង្ហាញពីឳកាសវិនិយោគទីផ្សារលំនៅដ្ឋាន ដីឡូត៍នៅតំបន់ ផ្លូវជាតិលេខ៥១

0

ដោយ:ម៉ាលីស

ភ្នំពេញៈ យើងដឹងហើយថាផ្លូវ៥១ នឹងក្លាយជាចរន្តផ្លូវខ្សែឆ្លងកាត់ ដ៏មានសក្តានុពល ទាំងវិស័យដឹកជញ្ជូន និងឧស្សាហកម្ម។ ដូចនេះតើទីផ្សារលំនៅស្ថាននៅតបន់នោះ នឹងទាក់ទាញការវិនិយោគដែររឺទេ?។

លោកប៊ុន ហួត ប្រធានទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុន PIXIU Property បានរៀបរាប់នៅក្នុងកិច្ចសំភាសពិសេស កាលពីដើមសប្តាហ៍នេះថា សក្តានុពលនៃផ្លូវ ៥១ ប្រៀបបីដូចជាផ្លូវនៃសរសៃឈាមមួយ រឺជាតារារះមួយនៃតំបន់ឧស្សាហកម្ម ដែលសំបូរទៅដោយរោងចក្រ និងសហគ្រា សនានា  ដែលអានិយាយបានថាជាផ្លូវ វេងស្រេងទី២អញ្ចឹងដែរ។

លោកបន្តថា ផ្លូវនេះតភ្ជាប់ពីគ្រប់តំបន់ មានដូចជា សៀមរាប បាត់ដំបង កំពត ក្រុងព្រះសីហនុជាដើម ជាពិសេសគឺកៀកទៅនឹងផ្លូវល្បឿនលឿនក្រុងព្រះសីហនុតែម្តង ហើយជាផ្លូវមមាញឹក សំរាប់ការដឹកជញ្ជូនផងដែរ”។

ចំណែកឯលំនៅដ្ឋាន ដែលស្ថិតនៅក្នុងតំបន់៥១នោះទៀតសោត គឺមានការរីកដុះដាល ដោយរោងចក្រ សហគ្រាសមានការផ្លាស់ប្តូរជាបណ្តើរៗទៅតំបន់នោះ ដែលធ្វើអោយកកើតលំនៅស្ថាន និងដីឡូតិ៍ ជាច្រើនកុះករផងដែរ។

លោកបញ្ជាក់ផងដែរថា តាមគោលដៅរាជរដ្ឋាភិបាល ដែលបានកំពុងអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ នូវផ្លូវវប៉ុន្មានខ្សែចេញពីកប់ស្រូវមកនោះ នឹងភ្ជាប់ មកផ្លូវ៥១នេះតែម្តង។ ដូចនេះវាធ្វើអោយតំលៃដី លំនៅស្ថាន ក៏ដូចជា ការសាងសង់បុរីនានាមានការកើនឡើងផងដែរ។

លោកបានរៀបរាប់បន្ថែមថា ការវិនិយោគលើលំនៅដ្ឋាន មានភាពចំនេញ ដោយយោងទៅលើទីតាំងភូមិសាស្រ្ត ទីនោះជាតំបន់សក្តានុពលសំបូររោងចក្រ សហគ្រាស ដែលពីមួយឆ្នាំទៅមួយឆ្នាំទៅមួយឆ្នាំ កំនើនប្រជាជននឹងភាពកុះករកើនឡើងជាលំដាប់។ ដូចនេះពួកគាត់អាចទិញសំរាប់ទទួលផល រឺក៏អាចទិញ សំរាប់ប្រកបមុខរបររកស៊ីជួញដូរនានា។

លោកបានបញ្ជាក់ថា លោកទទួលកាន់គំរោងផ្តាច់មុខឈ្មោះថា TLL ១៣០ហិកតា ដែលស្ថិយលើបណ្តោយផ្លូវ៥១ គីឡូលេខ២៣នេះផងដែរ ដែលជាប់នឹងគំរោងដីឡូតិ៍សួន ឧស្សាហកម្មអ្នកឧកញ៉ាឡេង ណាវ៉ាត្រាតែម្តង។ លោកបញ្ជាក់ពីចំនុចពិសេស មួយចំនួនទាក់ទង នឹងគំរោងរបស់លោកថា ជាគំរោងផ្ទះអាជីវកម្មជាប់ផ្លូវជាតិ ហើយមួយវិញទៀត ក្នុងគំរោងផ្ទាល់ ក៏មានការសាងសង់ជារោងចក្រផងដែរ ដើម្បីបន្ថែមអោយគំរោងមានការអភិវឌ្ឍច្រើន។

ចំនុចពិសេសមួយទៀតនោះ លោកប៊ុន ហួតបានបញ្ជាក់ថា “គំរោងរបស់លោកគឺមានការអភិវឌ្ឍលឿន និងរំលោះសុទ្ធ ដែលធ្វើអោយមានការគាំត្រច្រើនពីសំនាក់អតិថិជនផងដែរ”។

ចាប់អារម្មណ៍បុរីនៅផ្លូវជាតិលេខ៥១ សូមទំនាក់ទំនងលេខទូរស័ព្ទចំនួនបីប្រព័ន្ឋ សលេខខ៥១📲Smart:     015 663 995 / 015 618 176

📲Cellcard: 089 663 995 /  099 733 277

📲Metfone: 066 553 168៕

LEAVE A REPLY

Please enter your comment!
Please enter your name here