ដោយៈ លាងហួរ
ប្រទេសថៃៈ រដ្ឋាភិបាលថៃនៅថ្ងៃអង្គារនេះ បានដាក់សំណើរស្នើសុំថថវិការចំនួន ៣.១៨៥ពាន់ពាន់លានបាត (៩៣.២៤ពាន់លានដុល្លារ) នៅក្នុងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ ដើម្បីពន្លឿននូវការស្តារសេដ្ឋកិច្ចប្រទេសថៃឡើងវិញ។
សភាថៃគ្រោងនឺងចំណាយ ២.៧៤ភាគរយ ច្រើនជាងឆ្នាំ២០២២នេះ និង០.៧ភាគរយ នៃឱនភាពធ្លាក់ចុះដល់៦៩៥ពាន់លានបាត ឬប្រហែល៣.៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
អ្នករៀបចំផែនការបញ្ចេញកញ្ចប់ថវិកាបានប៉ាន់ស្មានថា ប្រទេសថៃដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ នឹងសម្រេចបានកំនើនសេដ្ឋកកិច្ចពី៣.៥ភាគរយ ទៅ៤.៥ភាគរយនៅឆ្នាំនេះ និងពី៣.២ភាគរយដល់៤.២ភាគរយនៅឆ្នាំក្រោយ ហើយកំណើននេះ បណ្តាលមកពីការកើនឡើងតម្រូវការក្នុងស្រុក និងការងើបឡើងវិញនៃវិស័យទេសចរណ៍។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋនាពេល ថ្មីៗនេះបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងកើនទាបជាងពី២.៥ភាគរយ ទៅ៣.៥ភាគរយនៅឆ្នាំនេះ ដោយសារការប្រែប្រួលជាសកល។
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចាបានប្រាប់សភាដែលគ្រោងនឹងពិភាក្សាលើការអានសេខក្តីព្រាងច្បាប់ នៅសភាជាលើកដំបូងរហូតដល់ថ្ងៃព្រហស្បតិ៍ថា “ក្រោមកាលៈទេសៈនេះ រដ្ឋាភិបាលត្រូវអនុវត្តគោលនយោបាយសារពើពន្ធពង្រីក ដើម្បីស្តារអោយមានការងើបឡើងវិញនៃសេដ្ឋកិច្ច” ។
បញ្ហាថវិកាមានសារៈសំខាន់ ចំពោះតំណែងនាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ ពីព្រោះការបរាជ័យក្នុងការអានសេចក្តីព្រាងច្បាប់ដំបូង អាចនាំឱ្យលោកលាលែងពីតំណែងឬរំលាយសភា។ ប្រសិនបើអនុម័ត ច្បាប់នេះនឹងតម្រូវឱ្យអានពីរដងទៀត នៅក្នុងខែសីហា មុនពេលបញ្ជូនទៅព្រឹទ្ធសភា និងព្រះមហាក្សត្រ៕