ដំណឹងល្អ: សហរដ្ឋអាមេរិក លើកលែងពន្ធនាំចូលបន្ទះសូឡាពីកម្ពុជា

0

ដោយសុខុម

ភ្នំពេញ: វាជាដំណឹងដ៏គួរឱ្យរីករាយដែលផលិតផលបន្ទះសូឡាពីកម្ពុជា នាំចូលទៅកាន់សហរដ្ឋអាមេរិក ដោយមិនបាច់បង់ពន្ធ។

សេតវិមានបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទ ទី៦ ខែមិថុនា ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកលែងពន្ធលើបន្ទះសូឡាដែលនាំចូលពីប្រទេសចំនួន៤នៅអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរសម្រាប់រយៈពេល២ឆ្នាំដើម្បីជំរុញការផលិតបន្ទះសូឡាក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី៧ ខែមិថុនា នេះ។

សេតវិមានបានគូសបញ្ជាក់ថា ការលើកលែងពន្ធនេះគឺសម្រាប់ផលិតផលបន្ទះសូឡាដែលនាំចូលពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ស្របពេលសហរដ្ឋអាមេរិក កំពុងបង្កើនការផលិតបន្ទះសូឡានៅក្នុងស្រុក។

ភាគហ៊ុននៅក្នុងបណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡានៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន SunPower Corp ក្រុមហ៊ុន Enphase Energy Inc និងក្រុមហ៊ុន Sunrun Inc ជាដើមបានហក់ឡើង បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក ចូ បៃឌិន នឹងចេញសេចក្តីប្រកាសដែលធានាថា ផលិតបន្ទះសូឡាដែលមានចំនួន៨០%នៃទំនិញនាំចូលរបស់សហរដ្ឋអាមេរិក នឹងមិនប្រឈមការបង់ពន្ធ។

ចំណាត់ការនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការបង្កកគម្រោងថាមពលសូឡានានានៅទូទាំងប្រទេស និងផលប៉ះពាល់ជាលទ្ធផលដែលបង្កឡើងទៅលើផែនការរបស់រដ្ឋាភិបាលអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here