ដោយ៖ សហការី
រាជធានីភ្នំពេញ៖ ទន្ទឹមនឹងការអភិវឌ្ឍគេហដ្ឋានបែបប្រណីតៗ ស្កឹមស្កៃលំដាប់ខ្ពស់ គេហដ្ឋានដែលមានតម្លៃសមរម្យ និងទំហំតូចល្មមនៅតែជាតម្រូវការដ៏ពេញនិយមរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ដោយមើលឃើញពីកំណើននៃតម្រូវការគេហដ្ឋានប្រភេទនេះ ទើបបុរី ប៉េង ហួត បានអភិវឌ្ឍជាប្រភេទផ្ទះតម្លៃត្រឹមតែជាងដប់ម៉ឺនដុល្លារ ហើយស្ថិតក្នុងទីតាំង ដែលមានសក្ដានុពលខ្ពស់ទៀតផង។
សូមណែនាំប្រភេទវីឡាកូនកាត់របស់បុរី ប៉េង ហួត ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ហើយនឹងបញ្ចប់ការសាងសង់ អាចចូលរស់នៅបានក្នុងពេលឆាប់ៗនេះ គឺវីឡាកូនកាត់ LV ដែលមានលក្ខណៈពិសេសដូចតទៅ៖
- មានកម្ពស់ ៣ជាន់
- ទំហំផ្ទះ ៤,២ម x ១០ម
- បន្ទប់គេង ៤ និងបន្ទប់ទឹក ៥
- ចំណតរថយន្ត ១
- បន្ទប់ទទួលភ្ញៀវ ១
- បរិវេណទទួលទានអាហារ និងចម្អិនអាហារធំទូលាយ ស្រឡះល្អ
វីឡាកូនកាត់ពោរពេញដោយក្ដីស្រលាញ់មួយនេះស្ថិតនៅក្នុងគម្រោង ដែលមានសក្ដានុពលចំនួន២ គឺគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ ក្នុងខណ្ឌច្បារអំពៅ និងគម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ)។
សូមអញ្ជើញសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីជ្រាបព័ត៌មានលម្អិត ឬអញ្ជើញទស្សនាការដ្ឋានសំណង់ផ្ទាល់។
លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែមពីសហការីលក់យើងខ្ញុំតាមរយៈទូរសព្ទលេខ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕