ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា ហ៊ុន ម៉ាណែតទើបបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ
ដែលទទួលត្រួតពលដោយនាយ អគ្គសេនាធិការកងទ័ពឡាវ។
សម្តេចបន្តថា ក្រៅពីនេះហ៊ុន ម៉ាណែតត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រីនិង
ដោយប្រធានាធិបតីឡាវថែមទៀត។
សម្តេចតេជោបានលើកជាសំណួរថា “តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?”។សម្តេចបន្តថា “ដោយលើកមុនខ្ញុំមិនបានជំរាបអ ស់ខ្ញុំសូមជំរាបបន្ថែមថាកាលពីហ៊ុន ម៉ាណែតទស្សនកិច្ចនៅជប៉ុននាដើមឆ្នាំ២០២២នេះ មិត្តជប៉ុនរបស់យើងបានបញ្ជូនយន្តហោះ មកទទួលហ៊ុន ម៉ាណែតពីកម្ពុជាទៅជប៉ុន និងជូនពីជប៉ុនមកដល់កម្ពុជាវិញ ព្រោះពេលនោះគ្មានជើងហោះហើរទេ ដោយ
សារកូវីដ១៩”។
សម្តេចបន្តថា តើអ្នកវិភាគមានយោបល់យ៉ាងណាដែរ ព្រោះខ្ញុំចង់ដឹង។នេះមិនមែនជាពាក្យចាក់ដោតទេ តែជាការចង់យល់តែប៉ុណ្ណោះ៕