ដោយៈ គង់ សូរិយា
ភ្នំពេញៈ ពួកគាត់ចាត់ទុកជាអ្នកជោគជ័យ និងល្បីល្បាញពិតប្រាកដ ក្នុងពិភពជំនួញ ដែលប្រជាពលរដ្ឋខ្មែរបានស្គាល់។
អ្នកឧកញ៉ាគិត ម៉េងអគ្គនាយកក្រុមហ៊ុនRoyal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនអំពីកំហុស និងអត្ថន័យជីវិត ដោយលោកបានបង្ហាញនូវការយល់ឃើញរបស់ខ្លួនថា អ្នកដទៃទៀតយល់ឃើញថា ពិបាកនឹងអត់ឱនឱ្យខ្លួនឯងចំពោះកំហុសមួយចំនួនពីអតីតកាល ដែលរុញច្រានឱ្យពួកគេប្រឈមមុខនឹងបញ្ហានាពេលបច្ចុប្បន្នរបស់ពួកគេ។
អ្នកឧកញ៉ាបានបញ្ជាក់ថា “យើងដឹងថាជីវិតគឺដូចជាការងារផ្ទះដែលត្រូវធ្វើ។ វាក៏ជាការរត់ប្រណាំង”។ លោកបន្តថា “វាក៏ជាភ្នំដែលយើងត្រូវឡើង។ វាក៏ជាទន្លេដែលយើងត្រូវហែលឆ្លងកាត់ ហើយវាក៏ជាគោលបំណងដែលយើងត្រូវសម្រេចឲ្យបានផងដែរ”៕