អ្នកអភិវឌ្ឍន៍អន្តរជាតិៈ អ្នកមានលុយគួរតែបន្តវិនិយោគក្នុងវិស័យ អចលនទ្រព្យ

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ និងជាអ្នកជំនាញលំដាប់អន្តរជាតិបានថ្លែងថា អ្នកមានធនធាននៅកម្ពុជា គួរបន្តវិនិយោគលើបវិស័យអចលនទ្រព្យ ដោយ​សារកម្ពុជាជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចល្អបំផុត ក្នុងពិភពលោក។

លោកBen LI ប្រធានកិត្តិយសសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគំរោងUrban Villageបានមានប្រសាសន៍ក្នុងសិក្ខាសាលាមួយកាលពីចុងសប្តាហ៍មុនថា នៅពេលអនាគត តំបន់អាស៊ាន នឹងក្លាយជាតំបន់ដែលមានការរីកចម្រើនលឿន ពោលគឺមិនមែនអាមេរិក និងអឺរ៉ុបនោះទេ ហើយក្នុងចំណោមប្រទេសចំនួន១០ ក្នុងតំបន់អាស៊ាន គឺកម្ពុជាជាប្រទេសមួយមានការរីកចម្រើនលឿនបំផុត និងជាប្រទេសប្រើប្រាស់ប្រាក់ដុល្លារច្រើនជាងគេ។

លោកបន្តថា “កម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ច ងើបឡើងលឿនជាងគេក្នុងតំបន់អាស៊ាន ហេតុនេះបើអ្នកមានលុយ ខ្ញុំលើកទឹកចិត្តឲ្យអ្នកវិនិយោគលើវិស័យអចលនទ្រព្យ”។ លោកបន្តថា “ការទិញអចលនទ្រព្យនៅកម្ពុជាទទួលបាន ផលចំណេញពីការវិនិយោគ ក្នុងចន្លោះពី៨ ទៅ១២ភាគរយជាមធ្យមប្រចាំឆ្នាំ”។

តើគួរវិនិយោគនៅទីណា នៅទីក្រុងភ្នំពេញ? តើអ្នកគួរវិនិយោគភាគខាងលិច ខាងកើត និងជើងឬខាងត្បូងរាជធានីភ្នំពេញ? លោកBen Liបានមានប្រសាសន៍ថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលស្ថិតនៅស្របនឹងមហាវិថីសម្តេចតេជោ គឺជាមហាវិថីដែលតភ្ជាប់ជាមួយផ្លូវសំខាន់ៗជាច្រើន រួមមាន មហាវិថីមុនីវង្ស មហាវិថីនរោត្តម និងមហាវិថី២៧១ និងជាគំរោង តភ្ជាប់ទៅកាន់ព្រលានយន្តហោះលំដាប់អន្តរជាតិភ្នំពេញថ្មី។

លោកបន្តថា “នៅពេលផ្សារទំនើបAEON MALL3បើកដំណើរការនៅពេលឆាប់ៗខាងមុខ តំបន់ផ្លួវ៦០ម៉ែត្រ នឹងធ្វើឲ្យតំបន់ភាគខាងត្បូងក្លាយជាតំបន់ដ៏រីកចម្រើនមួយនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here