រដ្ឋាភិបាលថៃកំពុងពន្លឿនគម្រោងសាងសង់ខ្សែរថភ្លើងល្បឿនលឿនតភ្ជាប់ប្រទេសចិន ដែលគ្រោងបោះទុនជាង៨ពាន់លានដុល្លារអាមេរិក

0

ដោយ: លាងហួរ

បាងកក: រដ្ឋាភិបាលថៃកំពុងពន្លឿនការសាងសង់ ដំណាក់កាលទីពីរ នៃផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន ដែលតភ្ជាប់ពីខេត្តនគររាជសីមា ទៅកាន់ខេត្តណងខៃ និងផ្លូវរថភ្លើងផ្លូវតភ្ជាប់ពីខេត្តខនកេន ទៅណងខៃ ដែលមានតម្លៃសរុបចំនួន៣៣០ពាន់លានបាត (ប្រហែល៨,៦៣ពាន់លានដុល្លារ)។

កិច្ចប្រជុំ នៃគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍន៍ភស្តុភារ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow កាលពីថ្ងៃទី១០ ខែតុលា បានព្រមព្រៀងគ្នា ពន្លឿនលើគម្រោងអភិវឌ្ឍន៍ផ្លូវដែកទាំង២ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។

នេះយោងតាមលោក Danucha Pichayanan អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានឱ្យដឹងថា ក្រសួង​ដឹក​ជញ្ជូន​អាចនឹង​ស្នើ​ចំណាត់​ការ​ទៅ​គណៈរដ្ឋមន្ត្រី​ ដើម្បី​អនុម័ត​ ក្នុង​ពេល​ឆាប់ៗ​នេះ។

ដំណាក់កាលទីពីរ នៃគម្រោងរថភ្លើងល្បឿនលឿនរបស់ចិន ដែលមានប្រវែង៣៥៦គីឡូម៉ែត្រ តភ្ជាប់ពីនគររាជសីមា ទៅណងខៃ មានតម្លៃ៣០០ពាន់លានបាត ខណៈផ្លូវប្រវែង១៦៧គីឡូម៉ែត្រ ដែលតភ្ជាប់ពីខុនកេនទៅណងខៃ មានតម្លៃ២៩,៧ពាន់លានបាត។

ផ្លូវទាំងនេះនឹងតភ្ជាប់រថភ្លើង ដែលធ្វើដំណើរពីប្រទេសថៃ ទៅកាន់ប្រទេសឡាវ និងបន្តទៅច្រកគួនមីង (Kunming) ក្នុងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here