សម្តេច​តេ​ជោ៖ កម្ពុជា​ធ្វើ​សេដ្ឋកិច្ច​មិន​ពឹងផ្អែក​តែ​លើ​វិស័យ​តែមួយ​នោះទេ

0

ដោយ វុត្ថា

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា កម្ពុជា​ធ្វើ​សេដ្ឋកិច្ច មិន​ពឹងផ្អែក​តែ​លើ​វិស័យ​តែមួយ​មុខ​នោះទេ គឺ​កម្ពុជា​ធ្វើ​សេដ្ឋកិច្ច​ពឹង ផ្អែកលើ​វិស័យ​ជាច្រើន ដូច្នេះ​កម្ពុជា​មិនអាច​ស្លាប់​នោះទេ ប្រសិនបើ​បរទេស​ណា​បិទ​វិស័យ​ណាមួយ​នោះ ព្រោះ​កម្ពុជា​នៅតែមាន​វិស័យផ្សេងៗទៀត​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ។

សម្តេច​តេ​ជោ​បាន​ថ្លែង​ក្នុង​ពិធី​ចូលរួម បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នា​ព្រឹក​ថ្ងៃទី១៤ មករា​នេះ​បន្តថា “សម្តេច​បាន​ដឹកនាំ​សេដ្ឋកិច្ច​នេះ លំបាកលំបិន​ខ្លាំងណាស់ មិនបាច់​នរណា​មក​បង្រៀន​សម្តេច​នោះដែរ បើ​សេដ្ឋកិច្ចកម្ពុជា​ដឹកនាំ​តាមរបៀប​ខ្ជិលច្រអូស​រាជរដ្ឋាភិបាល មិន​សល់​ថវិកា​សម្រាប់​បើកប្រាក់​ខែ​ជូន​មន្ត្រី​នោះឡើយ។

ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​ក៏បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​កា​រលង​ល្បែង ដក​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ល្មម​នឹង​បញ្ឈប់​ផងដែរ ហើយ​នៅលើ​ពិភពលោក​នេះ​គឺ​គេ​ធុញទ្រាន់​ខ្លាំងណាស់​ទៅហើយ សម្រាប់​សម្តេច​គឺជា​មេដឹកនាំ​មួយរូប​ដែល​បាន​ឆ្លងកាត់​ការ ដឹកនាំ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​បរទេស​ហ៊ុំព័ទ្ធ ទាំង​នយោបាយ ហ៊ុំព័ទ្ធ​ទាំង​សេដ្ឋកិច្ច រហូត​ចម្លង​ប្រជាជន​កម្ពុជា ដែលមាន​ចំនួន​ជាង៥លាន​នាក់ ឡើង​រហូតមកដល់១៦លាន​នាក់​ក្នុងពេល​បច្ចុប្បន្ននេះ។

សម្តេច​ថា  “ពិត​ហើយ​យើង​មិន​ចង់​ធ្វើ​សត្រូវ​ជាមួយ​អ្នកណា​ទាំងអស់ យើង​ចង់​ពង្រីក​មិត្ត​ភ​ក្ភិ​នៅលើ​ពិភពលោក ក៏ប៉ុន្តែ​សូម​មិត្ត​ភ​ក្ភិ​ស្គាល់គ្នា​ឱ្យ​ច្បាស់ កុំឱ្យ​លុះ​ទៅដោយ​ការប្រព្រឹត្ត​នូវ​កំហុស​ដែល​យក​ប្រជាជន១៦លាន​នាក់ ទៅ​បម្រើឱ្យ​គោលដៅ​នយោបាយ​របស់ខ្លួន ក្នុងការ​បំផ្លិចបំផ្លាញ​កម្ពុជា​នោះ។

សម្តេច​បន្តថា​ថា “មិនអាច​យក​អធិបតេយ្យភាព ឯករាជ្យភាព​របស់​ក​ម្ពុ​ជា ទៅ​ដោះដូរ​ជាមួយ​ជំនួយ​របស់​បរទេស​ណា​មួយ​នោះទេ។ បើ​កម្ពុជា មិនអាច​អនុវត្តន៍​ច្បាប់​ខ្លួនឯងបាន ក៏​មិនចាំបាច់​ថា​មានឈ្មោះ​ជា​រដ្ឋ អធិបតេយ្យ​នោះទេ ហើយ​មិនចាំបាច់​មានឈ្មោះ​ជា​សមាជិក​អង្គការសហប្រជាជាតិ​នោះដែរ។

លើសពីនេះ​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ជំរុញឱ្យមាន​ការប្រជុំ​ធ្វើ​កិច្ចការ​កំណែទម្រង់សេដ្ឋកិច្ច​ផ្ទៃក្នុង​ឱ្យ​កាន់តែ​លឿន​ផងដែរ ហើយ​ក្នុងឱកាស​មុន​ក៏បាន​ផ្តាំ​ទៅ​អ្នក​វិនិយោគិន​ទាំងឡាយ និង​អ្នកធ្វើ​ធុរកិច្ច​ទាំងឡាយ​នៅពេល​ខាងមុខ នឹងមាន​ការដាក់ចេញ​វិធានការណ៍ កាត់បន្ថយ​ការចំណាយ​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​របស់​អ្នកវិនិយោគ ដើម្បី​ឲ្យ​អ្នកវិនិយោគ​ទាំងនោះ មានឱកាស​កាន់តែខ្លាំង សម្រាប់​ការប្រកួតប្រជែង ទៅលើ​វិស័យសេដ្ឋកិច្ច បម្រើឱ្យ​ការប្រើប្រាស់​ក្នុងស្រុក​កាត់បន្ថយ​ការនាំ​ចូល និង​ជំរុញ​ការចេញ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here