រដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​ការសម្រេច​យកពន្ធ​អង្ករ​កម្ពុជា​នាំចូល​ទៅកាន់​សភាព​អឺរ៉ុប

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​លតា​មរយៈ​ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីថ្លែងការណ៍ភ្លាមៗ ដើម្បី​ឆ្លើយតប​នឹង​ការសម្រេច​យកពន្ធ​ដោយ​សហភាព​អឺរ៉ុប មកលើ​អង្ករ (Indica Rice) នាំ​ចេញពី​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប។

សេចក្តីថ្លែងការណ៍​ដែល​ចុះហត្ថលេខា​ដោយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានចេញ​ផ្សាយ​កាលពី​យប់ នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សេចក្តីសម្រេច​នេះ​ដែល​មិន​ឆ្លុះ​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លងមក​រវាង​កម្ពុ​ជា និង​សហភាព​អឺរ៉ុប។

រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្ហាញ​ពី​ផលប៉ះពាល់ ដែល​នឹង​កើត​ដល់​ប្រជាកសិករ​កម្ពុជា ដោយសារតែ​ការសម្រេច​របស់​សហភាព​អឺរ៉ុប​ផងដែរ ដោយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​បញ្ជាក់ថា ការសម្រេច​ដាក់​វិធានការ​ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប មកលើ​អង្ករ ដែលមាន​ប្រភពដើម​មកពី​កម្ពុជា មាន​ឥ​ទិ្ធ​ពល​គ្រប់គ្រាន់ សម្រាប់​ដកហូត​ចំណូល​របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​ធ្វើឃាត​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល ជាមួយនឹង​ស្ថាប័ន​ឥណទាន ដែល​បានផ្តល់​ប្រាក់កម្ចី​ដល់​ពួកគាត់។

សេចក្តីថ្លែងការណ៍​បន្ត​ទៀតថា ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​សេចក្តីសម្រេច​នេះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ និង​វិធានការ​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្ត​តវ៉ា​នឹង​សេចក្តីសម្រេច ដែល​ប្រជាជន​កម្ពុជា​យល់ថា ជា​សេចក្តីសម្រេច​ដែល​គ្មាន​សុក្រឹតភាព​និង​សច្ចភាព​សង្គម​និង​សេដ្ឋកិច្ច។

យ៉ាង​ក៏ដោយ​រដ្ឋាភិបាល​នៅតែ​ស្នើរ​ឲ្យ​សហភាព​អឺ​រុ​ប ពិចារណា​និង ពិនិត្យឡើងវិញ​នូវ​ការសម្រេច​របស់ខ្លួន ដោយ​ផ្អែកលើ​វិធានការ​ពាណិជ្ជកម្ម​អន្តរជាតិ និង​បំណង​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​ប្រពៃណី​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប។

លោក ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​គូសបញ្ជាក់ថាការសម្រេច​ដកព​ន្ធ​មកលើ​ការ​នាំចូល​អង្ករ​កម្ពុជា​ទៅកាន់​សភាព​អឺរ៉ុប បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ការនាំចេញ​អង្ករ​របស់​កម្ពុជា ដោយសារ​តម្លៃ​នៃ​នាំចេញ​ត្រូវ​បង់ពន្ធ ២០០ ដុល្លារ​ក្នុង​មួយ​តោន ដូច្នេះ​វា​មាន​ទំហំ​ធំ​ណាស់​សម្រាប់​ប្រទេស​កម្ពុជា បើ​គិតការ​នាំចេញ​មួយ​កុង​តឺ​នើ យើង​ត្រូវ​បង់លុយ​ច្រើនណាស់ បើ​ធៀប​ជាមួយនឹង​ការ​អត់​យកពន្ធ​សភាព​អឺរ៉ុប។

លោក​ឧកញ៉ា​បន្តទៀតថា “ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​រក​ទីផ្សារ​មួយទៀត ជាពិសេស​ត្រូវ​ពឹងផ្អែក​ទីផ្សារ​របស់​ប្រទេស​ចិន​ជាធំ។ លោក​បន្តថា “ការចំណាយ​នឹង​កាត់បន្ថយ​ខ្លះ ដោយសារ​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដក​មន្ត្រី​តាម​ព្រំដែន​ច្រើន ស្ថាប័ន​ដើម្បី​កាត់បន្ថយ​ការចំណាយ តែ​យ៉ាងណា​តម្លៃ​នៃ​ការដឹកជញ្ជូន និង​ការយកពន្ធ​នៅតែ​ខ្ពស់​ពិបាក​ក្នុងការ​ប​ប្រកួតប្រជែង​ក្នុង​ទីផ្សារ។

យ៉ាងណាក៏ដោយ លោក​ឧកញ៉ា​លឹម ហេង មិនទាន់​ហ៊ាន​អត្ថាធិប្បាយ​ពី​ការប៉ះពាល់​កម្រិតណា ឬ​យូវ​អង្វែង​យ៉ាង​ណ​ជុំវិញ​សហភាព​អឺរ៉ុប សម្រេច​យកពន្ធ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​នោះទេ ដោយ​រងចាំ​មើល​ស្ថានភាព​ជាក់ស្តែង។

សហភាព​អឺរ៉ុប​បានចេញ​សេចក្តីសម្រេច​កាលពីពេលថ្មីៗនេះ នឹង​យកពន្ធ​លើ​អង្ករ​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ការពារ​ទីផ្សារ​សហភាព​អឺរ៉ុប។ ការសម្រេច​នេះ នឹង​ចូល​ជា​ធរមាន​រយៈពេល ៣ឆ្នាំ តាម​វិធានការ«ការពារ»កាលពី​ខែមីនា​ឆ្នាំមុន បន្ទាប់ពី​មាន​សំណើ​ពី​រដ្ឋាភិបាល​អ៊ីតាលី៕

LEAVE A REPLY

Please enter your comment!
Please enter your name here