អភិបាលខេត្ត: ខេត្តព្រះសីហនុត្រៀមខ្លួនរួចរាល់ជាស្រេចសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ

0

 

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកគួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បាន​មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុបានត្រៀមខ្លួនរួចរាល់ សម្រាប់ព្រឹតិ្តការណ៍កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៅ​ខែ​ឧសភាឆាប់ៗខាងមុខនេះ។

-->

លោកគួច ចំរើន បានគូសបញ្ជាក់ថា អ្វីៗទាំងអស់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរៀបចំយ៉ាងល្អប្រសើរហើយ។

លោកអភិបាលខេត្តបានបន្តថា ខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះកីឡា៣ប្រភេទ រួមមានជិះទូកក្តោង បាល់ទះឆ្នេរខ្សាច់ និងប្រណាំ ងម៉ូតូទឹក។

កីឡាជិះទូកក្តោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែឧសភា ខណៈដែលកីឡាបាល់ទះឆ្នេរខ្សាច់ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភា ដោយឡែកការប្រណាំងម៉ូតូទឹក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា។

ទីតាំងចំនួន៥ ត្រូវបានរៀបចំសម្រាប់ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា រួមមានរាជធានីភ្នំពេញ (ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា) ខេត្តកែប កំពត ព្រះសីហនុ និងសៀមរាប។ នេះ​ជា​លើក​ដំបូង​សម្រាប់​កម្ពុជា​ ដែល​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡាស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម។

កីឡាសរុបចំនួន៣៦ប្រភេទ និងកីឡាបាល់ទាត់លើតុ​(teqball) ត្រូវបានចុះក្នុងបញ្ជី សម្រាប់ស៊ីហ្គេមលើកទី៣២ និងកីឡា១៣ប្រ ភេទសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១២។

កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព”៕