ទីផ្សារលំនៅដ្ឋានរបស់ប្រទេសថៃនឹងបន្តពឹងផ្អែកខ្លាំងលើ តម្រូវការទិញពីជនបរទេស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារលំនៅដ្ឋានថៃ នឹងត្រូវពឹងផ្អែកលើតម្រូវការបរទេសដើម្បីជំរុញកំណើន ដោយសារអ្នកទិញក្នុងស្រុកកំពុងប្រឈ មមុខ នឹងបញ្ហាក្នុងការទទួលបានប្រាក់កម្ចី ដែលបង្ហាញដោយការធ្លាក់ចុះនៃការផ្ទេរកម្មសិទ្ធិ លំនៅដ្ឋាននៅក្នុងត្រីមាសទីមួយ។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា “ទីផ្សារអចល នទ្រព្យនៅក្នុងត្រីមាសទី១ គឺមិនមានភាពល្អប្រសើរ ដូចដែលអ្នកអភិវឌ្ឍន៍ជាច្រើន បានប៉ាន់ប្រមាណក្នុងត្រីមាសទី៤ឆ្នាំមុននោះទេ”។

លោក​បាន​បន្ត​ថា​ “តួលេខ​នៅ​ត្រីមាស​ទីមួយ ​ទាំង​ផ្នែក​ផ្គត់ផ្គង់ និង​តម្រូវការ​បាន​បង្ហាញ​ពី​និន្នាការ​អវិជ្ជមាន ហើយទីផ្សារត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះចំនួនពីរខ្ទង់នៅឆ្នាំនេះ ដែលត្រូវបានជះឥទ្ធិពលដោយការផុតកំណត់ នៃការបន្ធូរបន្ថយដែនកំណត់ប្រាក់កម្ចី ទៅនឹងតម្លៃ (LTV) នៅចុងឆ្នាំ២០២២”។

នៅក្នុងត្រីមាសទីមួយ ចំនួនសរុបនៃការផ្ទេរកម្មសិទ្ធិលំនៅដ្ឋានទូទាំងប្រទេសបានធ្លាក់ចុះ០,៨% មកនៅត្រឹម៨៤.៦១៩យូនីត ពីចំនួន៨៥.៣២០យូនីត ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងចំណោមជនជាតិបរទេស ដែលទិញអចលនៈទ្រព្យ ជនជាតិចិន គឺជាក្រុមធំជាងគេដែលបានទិញ លំនៅដ្ឋាន១.៧៤៧យូនីតដែលមានតម្លៃ៨,២ពាន់លានបាត។ ចំណែក អតិថិជនរុស្ស៊ីគ្របដណ្តប់ចំណែកទិញចំនួន១០% ជាមួយនឹង៣៨៧យូនីតមានតម្លៃ១,៣៦ពាន់លានបាត បន្ទាប់មកគឺជនជាតិអាមេរិក ដែលបានទិញលំនៅដ្ឋានចំនួន១៥៦យូនីត មានតម្លៃ៧០៣លានបាត។

ចំណាត់ថ្នាក់លំដាប់ទី៤ និងទី៥ ត្រូវបានកាន់កាប់ដោយអ្នកទិញជនជាតិអង់គ្លេស និងអាល្លឺម៉ង់ ដែលមាន១៤៦យូនីត មានតម្លៃ៦៥៣លានបាត និង១៣១យូនីត ដែលមានតម្លៃ៦១១លានបាតរៀងៗគ្នា។ ចំណាត់ថ្នាក់ទី៨បានទៅលើអតិថិជន មកពីប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការទិញលំនៅដ្ឋានចំនួន៧៦យូនីត ដែលមានតម្លៃ៤៩៧លានបាត។

ចំណែកខាងផ្នែកផ្គត់ផ្គង់វិញ ចំនួនសរុបនៃលំនៅដ្ឋាន ដែលទើបនឹងបើកដាក់លក់ថ្មី នៅទីក្រុងបាងកកបានថយចុះ៥៩% មកត្រឹម១២.០២៦យូនីត នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here