អ្នកអភិវឌ្ឍន៍លើកឡើងពីផែនការប្រកបដោយមហិច្ឆតាក្នុងការ អភិវឌ្ឍទីក្រុងកោះនរា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: អ្នកអភិវឌ្ឍន៍ទីក្រុងកោះនរា ទំហំ១២៥ហិកតា បាននិងកំពុងសម្លឹងទៅអនាគត ជាមួយទស្សនវិស័យសុទិដ្ឋិនិយមពីការដឹក​ននាំ​របស់រដ្ឋាភិបាល និងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

អនុប្រធានក្រុមហ៊ុនOCIC Group លោកTea Thierry បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេស ជាមួយអគ្គនាយកគេហ ទំព័រPropertyarea.asia កាលពីដើមសប្តាហ៍នេះថា កោះនរាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រ និងនៅជិតកោះពេជ្របំផុត ហើយជាមួយនឹងការសាងសង់ស្ពានថ្មី ដែលយើងចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះដើម្បីធ្វើដំណើរទៅកាន់កោះពេជ្រ។លោកបន្តថា “កោះនរា ស្ថិតនៅស្របទន្លេមេគង្គ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធ បានសម្រេចបានជាង៥០% ហើយវាកំពុងអភិវឌ្ឍបន្តទៅមុខយ៉ាងល្អប្រសើរ”។ លោកបន្តថា “លើសពីនេះ នៅឆ្នាំ២០២៤ខាងមុខឆាប់ៗនេះ នឹងមានប្រជាជនមួយចំនួនធ្វើដំណើរទៅកោះនរា”។

លោកThierry បានបន្តថា បច្ចុប្បន្ននេះ យើងមានអ្នកវិនិយោគមួយចំនួន រួមទាំងវិនិយោ​គិនអន្តរជាតិផងដែរ ដែលមានគម្រោងមួយចំនួននៅលើកោះនរា។ ពួកយើងមានក្រុមហ៊ុនអភិវឌ្ឍសិង្ហបុរី ដែលកំពុងសាង់សង់គម្រោងលំនៅដ្ឋាន ដូចជាបុរីប្រណីតៗ(High-end​)ជាដើម ហើយនៅពេលអនាគតខាងមុខ កោះនរានឹងមានអគារខ្ពស់ៗមួយចំនួន។

លោកបានឱ្យដឹងទៀតថា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនOCIC មានចក្ខុវិស័យនៃការអភិវឌ្ឍន៍OCIC ដើម្បីអាចគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនអាចជំរុញឱ្យមានការអភិវឌ្ឍនៃសេដ្ឋកិច្ច ខណៈរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងល្អ ក្នុងការរក្សាបាននូវសន្តិភាព សុវត្ថិភាពនិងសន្តិសុខ។

លោកបន្ថែមថា “ដោយសារតែកត្តាសុខសន្តិភាពនេះហើយ ទើបអនុញ្ញាត ឱ្យក្រុមហ៊ុនឯកជននានា រួមទាំង OCIC អាចអភិវឌ្ឍ វិនិយោគ និងមានការជឿជាក់លើភាពជោគជ័យនៃកម្ពុជា ហើយយើងកំពុងឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងខ្នាតធំ(Large-Scale Township)”។លោកបន្តថា “ជាធម្មតា  តម្រូវការ និងការផ្គត់ផ្គង់មានវដ្តនៃការឡើងចុះ ហើយលោកគិតថា ពេលនេះជាឱកាសល្អ ជាពិសេសសម្រាប់ក្រុមហ៊ុន OCIC ដែលធ្វើពិពិធកម្មក្នុងវិស័យនានាជាច្រើន ដូចជា ការអប់រំ ការថែទាំសុខភាព ដើម្បីបន្តអភិវឌ្ឍអចលនទ្រព្យ ខណៈកម្ពុជានឹងត្រូវការផ្ទះប្រហែល១លានបន្ថែម នៅក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខ”។

លោកបានបញ្ជាក់ទៀតថា “យើងក៏ឃើញមានក្រុមហ៊ុន នៅបណ្តាប្រទេសជិតខាងមួយចំនួន មានបំណងចង់មកវិនិយោគបន្ថែមកាន់តែច្រើននៅកម្ពុជាផងដែរ។ ដូច្នេះយើងត្រូវការអភិវឌ្ឍកន្លែងទេសចរណ៍នានានៅកោះនរា និងកោះពេជ្រ”។

  លោកបានឱ្យដឹងទៀតថា “ជាធម្មតា  តម្រូវការ និងការផ្គត់ផ្គង់មានវដ្តនៃការឡើងចុះ ហើយលោកគិតថា ពេលនេះជាឱកាសល្អ ជាពិសេសសម្រាប់ក្រុមហ៊ុន OCIC ដែលធ្វើពិពិធកម្មក្នុងវិស័យនានាជាច្រើន ដូចជា ការអប់រំ ការថែទាំសុខភាព ដើម្បីបន្តអភិវឌ្ឍអចលនទ្រព្យ ខណៈកម្ពុជានឹងត្រូវការផ្ទះប្រហែល១លានបន្ថែមនៅក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខ”។

លោកបានបញ្ជាក់ទៀតថា “យើងក៏ឃើញមានក្រុមហ៊ុននៅបណ្តាប្រទេសជិតខាងមួយចំនួន មានបំណងចង់មកវិនិយោគនៅកម្ពុជាផងដែរ ដូច្នេះយើងត្រូវការអភិវឌ្ឍកន្លែង ទេសចរណ៍នានានៅកោះនរា និងកោះពេជ្រ”។ លោកTea Thierry បានបញ្ជាក់ថា “យើងបានអភិវឌ្ឍមជ្ឈ​មណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយយើងកំពុងបន្តជំរុញឱ្យមានការវិវត្តន៍នៃកោះពេជ្រ ដោយបច្ចប្បន្ននេះ យើងឃើញមានក្រុមហ៊ុនជាច្រើនមកតាំងទីស្នាក់ការកណ្តាល នៅកោះពេជ្រដូចជា Foodpanda Starbuck សមាគមពាណិជ្ជកម្ម និងNGOមួយចំនួនទៀត”។

លោកបន្តឱ្យដឹងទៀតថា នៅពេលយើងមានអ្នកធ្វើជំនួញអន្តរជាតិដែលធ្វើដំណើរមក ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយស្នាក់នៅសណ្ឋាគារសូហ្វីតែល ឬសណ្ឋាគារផ្សេងៗ ពួកគេអាចចូលមកទស្សនាកោះពេជ្រ ឬចូលរួមកិច្ចប្រជុំ ហើយនេះគឺជាគម្រោងរបស់យើងក្នុងការនាំមកនូវ និងអភិវឌ្ឍភោជនីយដ្ឋានបន្ថែម ជាពិសេសភោជនីយដ្ឋានបែបខ្មែរ ដើម្បីបង្ហាញពីលក្ខណៈខ្មែរ ហើយពួកគេអាចសំរាក និងទទួលទានភេសជ្ជៈ ម្ហូបអាហារ ស្តាប់តន្ត្រី ដែលនេះជាជំហានបន្ទាប់សម្រាប់កោះពេជ្រ”។

លោកTea Thierry បានបញ្ជាក់ថា នៅពេលធ្វើដំណើរទៅកោះនរា យើងចង់ឱ្យតំបន់នេះ កាន់តែមានភាពស្រស់បៃតងដូចជា Koh Pich central park ហើយយើងចង់អភិវឌ្ឍគម្រោងបន្ថែមដែលមិនជះផលប៉ះពាល់ដល់បរិស្ថាននៅកោះនរា និងបង្កើតភាពទាក់ទាញផ្សេងៗទៀត ដើម្បីស្រូបយកលំហូរវិនិយោគពីបរទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here