ការធ្លាក់ចុះនៃចំនួនប្រជាជនបង្កបញ្ហាប្រឈមសម្រាប់ទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងបាងកក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការធ្លាក់ចុះនៃចំនួនប្រជាជននាពេលថ្មីៗនេះ បានធ្វើឱ្យមានការព្រួយបារម្ភ អំពីនិរន្តរភាពនៃទីផ្សារលំនៅដ្ឋាន របស់ទីក្រុងបាងកក។

និន្នាការស្ថិតិបានបង្ហាញពីការថយចុះ នៃចំនួនប្រជាជននៅគ្រប់ក្រុមអាយុនៅក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។ បច្ចុប្បន្ននេះ ចំនួនប្រជាជនរស់នៅក្នុងទីក្រុងបាងកក មានប្រ ហែល៥,៥លាននាក់ ដែលបង្ហាញថា មិនមាននិន្នាការកំណើនច្បាស់ លាស់ ប៉ុន្តែមានការប្រែប្រួលម្តងម្កាល។ ផ្ទុយទៅវិញ បណ្តាខេត្តជុំវិញទីក្រុងបាងកក មានប្រជាជនប្រមាណ៥,៥លាននាក់ ជាមួយនឹងអត្រាកំណើន១,៥%ក្នុងមួយឆ្នាំៗ។តួលេខទាំងនេះ បានបង្ហាញពីបញ្ហាប្រឈម ដែលជួបប្រទះនៅក្នុងបណ្តាខេត្តជុំវិញទីក្រុងបាងកក ទាក់ទងនឹងលំនៅដ្ឋាន។  ជាធម្មតា អ្នកទិញផ្ទះដំបូងចូលចិត្ត ជ្រើសរើសសម្រាប់ផ្ទះទោល ឬផ្ទះប្រភេទTownhome។

ការកើនឡើងចំនួនប្រជាជន នៅតំបន់ជាយក្រុងបង្កើតឱ្យមានតម្រូវការសម្រាប់ជម្រើសលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងដីលំនៅដ្ឋានសមរម្យ សម្រាប់អ្នកទិញទាំងនេះ។  ទោះជាយ៉ាងណាក្តី  តម្លៃដីដ៏ខ្ពស់ នៅក្នុងទីក្រុងបាងកកផ្ទាល់ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍មានការពិបាក ក្នុងការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ។

កំណើនទីផ្សារលំនៅដ្ឋាន ពឹងផ្អែកលើកំណើនប្រជាជនជាបន្តបន្ទាប់ទាំងនៅក្នុងទីក្រុងបាងកក និងបណ្តាខេត្តជុំវិញទីក្រុងនេះ។  ខណៈដែលតួលេខបានបង្ហាញថា កំណើនប្រជាជនរស់នៅក្នុងទីក្រុងបាងកកនៅមានកម្រិត នោះទីផ្សារលំនៅដ្ឋាននឹងរីកចម្រើន នៅក្នុងបណ្តាខេត្តជុំវិញទីក្រុងបាងកក ដែលមានអត្រាកំណើនប្រជាជនខ្ពស់ជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here