ឧកញ៉ាម៉ន សុខាៈទីផ្សារអចលនទ្រព្យមិនជាប់គាំងនោះទេ បើយើងបន្តធ្វើការវិនិយោគ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកឧកញ៉ាម៉ន សុខាបានលើកឡើងថា ទីផ្សារដីធ្លី ក៏ដូចជាផ្នែកផ្សេងទៀតនៃវិស័យអចលនទ្រព្យ កំពុងដំណើរការបណ្តើរៗឡើងវិញ។

លោក​បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា មនុស្សជាច្រើនបានលើកឡើង ពីទីផ្សារអចលនទ្រព្យជាប់គាំង ប៉ុន្តែការពិតវាមិនដូច្នេះទាំងស្រុងនោះទេ ប្រសិនជាយើងរួមគ្នាធ្វើទីផ្សារ រួមគ្នាធ្វើសកម្មភាពអភិ​វឌ្ឍន៍ ទីផ្សារនេះនៅតែដំណើរការ បើទោះមាន​សភាពយឺតយ៉ាវបន្តិចក្តី។

លោកឧកញ៉ាបាន​បន្តថា ព៌តមានមានសារៈសំខាន់ណាស់ បើយើងផ្សព្វផ្សាយវិជ្ជមាន ទីផ្សារនឹងមានភាពវិជ្ជមាន ប៉ុន្តែបើផ្សព្វផ្សា​យ​តែភាពអវិជ្ជមាន ប្រជាជននឹងភ័យខ្លាច ពួកគាត់មិនហ៊ាន​បញ្ចេញលុយនោះទេ  លោកឧកញ៉ា ម៉ន សុខា បានបន្តថា ការពិតក្នុងវិស័យនេះ ត្រូវការការរួបរួមគ្នា និងធ្វើសកម្មភាពទាំងអស់គ្នា ដើម្បីឲ្យទីផ្សារប្រសើរឡើងវិញ ហើយសារព៌តមាននានាគួរផ្សព្វផ្សាយ ពីចំណុចវិជ្ជមានឲ្យបានច្រើន ជាង​ចំណុចអវិជ្ជមាន ដើម្បីកុំឲ្យប្រជាពលរដ្ឋភ័យខ្លាច និងបានចូលរួមសកម្មភាពវិនិយោគ ដែលធ្វើឲ្យចរន្តទីផ្សារប្រសើរឡើង​វិញឆាប់ៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here