បុរីវិមានសំណាងផ្តោតលើបរិស្ថានដោយទុកផ្ទៃដី៤០ភាគរយ ជាតំបន់បៃតង

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ការរស់នៅជាមួយធម្មជាតិជុំវិញខ្លួន កាន់តែមានការពេញនិយម សម្រាប់មនុស្សជំនាន់ក្រោយ និងអ្នកយល់ពីរសនិយមនិងភាពស៊ីវិល័យរបស់ជីវិត។

ការវិនិយោគ ដែលផ្សារភ្ជាប់សំណង់ជាមួយធម្មជាតិ ដើមឈើ ទឹក បាននិងកំពុងអនុវត្តន៍កាន់តែច្រើន ឡើងពីអ្នកអភិវឌ្ឍន៍នានា ដើម្បីឲ្យមានភាពសមស្រប នឹងលក្ខខ័ណ្ឌបរិស្ថានផង និងនិន្នាការនៃការរស់នៅក្នុងសម័យថ្មីផង។

ដោយមិនផ្តោតលើផលចំណេញតែម្យ៉ាង អ្នកអភិវឌ្ឍន៍បុរីសំណា​ងបាននិងកំពុងកែច្នៃ ព្រែកធម្មជាតិប្រវែងជាង១០០០ម៉ែត្រ ធ្វើជាទីសាធារណៈ ដែលអាចដើរកំសាន្ត អង្គុយជជែកគ្នា និងស្ទូចត្រីកំ​សាន្តនៅពេលល្ងាច និងពេលព្រឹកនាថ្ងៃឈប់សំរាកពីការងារ   លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង​ដែលបាននិងកំពុងអភិវឌ្ឍន៍បុរី លំដាប់អភិជនទំហំ២៥ហិកតាបានមានប្រសាសន៍ឲ្យដឹងថា លោកជំទាវអភិវឌ្ឍន៍បុរីនេះឡើង ដោយផ្តោតលើបរិស្ថាន និងមិនគិតដល់ផលចំណេញជាអាទិភាពទេ ព្រោះយើងចង់ផ្តល់លំនៅដ្ឋានមួយ ដែលមានភាពស៊ីវិល័យ និងផ្តល់ការរស់នៅប្រកបដោយផាសុខភាព និងគិតគូរជាចម្បងដល់ការរស់នៅរបស់អតិថិជន

លោកជំទាវបន្តថា “ដោយសារភាពជាភ្នាក់ងារ អចលនវត្ថុរយៈពេលជាង១០ឆ្នាំ ខ្ញុំបានសិក្សាចំណង់ចំណូលចិត្តអតិថិជន និងបានអភិវឌ្ឍន៍បុរីឡើង ដើម្បីឆ្លើយតបតម្រូវការ និងរសនិយមរបស់អតិថិជន”     បុរីវិមានសំណាងផ្តោត លើការសាងសង់វីឡាទោល និងផ្ទះអាជីវកម្ម ប៉ុន្តែផ្ទះអាជីវកម្មត្រូវបានលក់អស់ហើយ។ នេះបើតាមលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញសារលើបណ្តាញទំនាក់ទំនងសង្គម។

បុរីវិមានសំណាង បាននិងកំពុងវិនិយោគដោយផ្តោតលើប្រព័ន្ឋ​ហេដ្ឋារចនាសម្ព័ន្ឋធំៗ ដែលមានផ្លូវធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here